ព្រឹតិ្តការណ៍ថ្មីៗ

ប្រឡង បាក់ឌុប ឆ្នាំនេះ សង្ឃឹមលទ្ធផល ជាប់ច្រើន! 

1 ខែ មុន 34 tnn_admin

ភ្នំពេញ ៖ ថ្ងៃប្រឡង បាក់ឌុប ជិតចូលមកដល់ គេតែងឃើញ មានសិស្សានុសិស្ស ប្រុស-ស្រី រាប់រយ នាក់នាំគ្នាទិញគ្រឿងសក្ការៈបូជា មាន ធូប ទៀន និង ផ្កាឈូក  ចូលទៅ អុជធូបមុខ ព្រះ អង្គដងកើ ដែល មានទីតាំងនៅ មុខព្រះបរមរាជវាំង ព្រឹកថ្ងៃទី១៦ សីហា មុន ប្រឡង ៤ថ្ងៃ  ដើម្បី បួងសួងសុំទទួលបាន ជោគជ័យ ។

ដោយឡែក លោកតា អាចារ្យម្នាក់ ដែលនៅថែរក្សា ទីសក្ការៈ ព្រះ អង្គដងកើ បានលើកឡើងថា សិស្សានុសិស្ស រាប់រយនាក់ ដែល នាំគ្នាមកអុជធូប ថ្វាយផ្កា នៅព្រះអង្គដងកើ នេះ មិនមានអ្វីប្លែក ឡើយ ហើយវាក៏មិនខុសពីបណ្តា ឆ្នាំមុនៗ ដែរឲ្យតែដល់ពេលប្រឡង ឌីប្លូម និង បាក់ឌុប ម្តងៗ គឺក្មួយ ៗ សិស្សានុសិស្ស រាប់រយនាក់ នាំគ្នា មក អុជធូបថ្វាយ ផ្កាឈូក និង សុំទឹកមន្ត យកទៅលុបមុខ អ្នកខ្លះ ទៀត សុំឲ្យ ព្រះអង្គ ជួយពួកគេឲ្យ ប្រឡងជាប់នេះ គ្រាន់តែជាជំនឿ ការយល់ឃើញរបស់មនុស្សម្នាក់ៗ ហើយជារៀងរាល់ឆ្នាំផងដែរ មុនពេលប្រឡង ពួកគេមក អុជធូប តាំងពី ព្រឹករហូត ដល់យប់ ឯណោះ ។

គួរ បញ្ជាក់ផងដែរ ថា សម្រាប់ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ធ្វើឡើង រយៈពេល ២ ថ្ងៃ គឺ នៅថ្ងៃ ទី១៩ និង ថ្ងៃ ទី២០ ខែសីហា ឆ្នាំ ២០១៩។

សម័យ ប្រឡង សញ្ញាបត្រ ទុតិយភូមិ ឆ្នាំ ២០១៩ នេះ មាន បេក្ខជន ដាក់ពាក្យ ចំនួន ១១៩.២១៧ នាក់ ថ្នាក់ វិទ្យាសាស្ត្រ ចំនួន ៤៥.៤១៤ នាក់ និង ថ្នាក់ វិទ្យាសាស្ត្រ សង្គម មានចំនួន ៧៣.៨០៣ នាក់ មាន មណ្ឌល ប្រឡង ចំនួន២០២ មណ្ឌល ទូទាំងប្រទេស៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ