ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺស្រវឹងស្រា បើកឡានបុក របាំងថ្មពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ ចុះទៅអង្គុយផឹកទឹកក្រឡុកធ្វើព្រងើយ

1 ខែ មុន 35 tnn_admin

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ ជនជាតិ ចិន ជាអ្នកបើកបរបានកើតមានឡើងញឹកញាប់ណាស់  ជារៀងរាល់យប់ទៅហើយ  តែមហាជនឆ្ងល់ថា  ទោះស្រវឹងបង្កគ្រោះថ្នាក់ ក៏ដោយ  តែមិនសូវមានសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ នោះ  ឃាត់ខ្លួនអ្នកដែលស្រវឹងស្រា បើកបរអស់ទាំងនោះ យកទៅធ្វើការ បង់ផាកពិន័យតាមច្បាប់ដែរឬយ៉ាងណា ?

គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  ជនជាតិចិន២នាក់  មិនដឹងចេញពីផឹកស្រវឹងមកពីណាទេ បានបើករថយន្តមួយគ្រឿង ម៉ាក SIENNA ក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យរបាំងថ្មចំនួន១ផ្ទាំង ខ្ទាតចេញពីទ្រុងទ្រាយដើម ចំណែកឯរថយន្តខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច  ចំណែកឯជនជាតិចិនជាអ្នកបើករថយន្តបង្ក  បានចុះទៅអង្គុយផឹកទឹកក្រឡុកធ្វើព្រងើយ  ដូចជាមិនមានអ្វី ព្រួយបារម្ភ បន្តិចសោះឡើយ  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ  បានកើតឡើង នៅវេលាម៉ោងជិត០២ទាបភ្លឺ  ឈានចូលថ្ងៃទី១៦  ខែសីហា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវកម្ពុជាក្រោម ត្រង់ចំណុចស្តុបសេរីភាព ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២  ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿង ម៉ាក  SIENNA  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ  2AR-8479 បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង  លុះមកដល់ចំណុចស្តុបសេរីភាពកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃបន្តិច  ក៏ជ្រុលទៅបុករបាំងថ្មក្បាលព្រញ ពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្តាលឲ្យរបាំងថ្មចំនួន១ផ្ទាំង ខូចខាងខ្ទាតចេញពីទ្រុងទ្រាយដើម ចំណែកឯរថយន្តខូចខាតខ្ទេចផ្នែកខាងមុខ យ៉ាងដំណំ បើកទៅមុខលែងរួច  ចំណែកឯជនជាតិចិនជាអ្នកបើករថយន្តបង្ក  បានចុះទៅអង្គុយផឹកទឹកក្រឡុកធ្វើព្រងើយ  ដូចជាមិនមានអ្វី ព្រួយបារម្ភ បន្តិចសោះឡើយ។

បច្ចុប្បន្នក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់  សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មីទី២  ចុះមកកន្លែងកើតហេតុ  តែមិនបានឃាត់ខ្លូន  អ្នកបើកបរ ថយន្តទេ  បានត្រឹមតែទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ លើការខូចខាត ទ្រព្យសម្បត្តិ របស់រដ្ឋ តាមផ្លវច្បាប់ប៉ុណ្ណោះ។

ពាក់ព័ន្ធ នឹងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិនកន្លងមកនេះ ជួនកាលពួកជនជាតិចិនទាំងនោះ បោះលុយទៅឲ្យជនរងគ្រោះ  ក្នុងករណីគ្រោះថ្នាក់ចរាចណ៍នោះទៀតផង ហើយញឹកញាប់ ណាស់  មើលទៅជនជាតិចិន ហាក់ដូចជាមានសេរីភាព ព្រោះតែអំណាចលុយដែលចិនអស់ទាំងនោះយកមកចាយនៅស្រុកខ្មែរ  ទើបធ្វើឲ្យឥទ្ធិពលនេះកាន់តែខ្លាំងឡើងជាងខ្មែរម្ចាស់ស្រុកទៅទៀត៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ