ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ខណ្ឌទួលគោក  ចាប់ចោរឆក់ បានម្នាក់

3 ខែ មុន 59 tnn_admin

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៧:៣០នាទី កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខA០១ ផ្លូលេខ១៨២ ក្រុមទី២៣ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ  ស្ងួន ឧត្តម ហៅ ប្រិម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៤៧B ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន: កាបូបស្ពាយមួយពណ៌ស្ល៊ែរ ក្នុងនោះមាន កុំព្យូទ័រឡេប ថបមួយគ្រឿង (ជារបស់ជនរងគ្រោះដែលជនសង្ស័យនិងបក្ខពួក ឆក់) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឬទ្ធី វាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។

ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HM-2919 ដែលមានលេខតួនិងលេខម៉ាស៊ីន: 52345237 (ជាម៉ូតូរបស់ជនសង្ស័យនិបក្ខពួក ជិះឆក់ ) ។

ជនរងគ្រោះឈ្មោះ ប៉ុល សុធាវី  ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវលំ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ