ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកកិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត លើកិច្ចការងារសំខាន់ៗមួយចំនួន……

1 ខែ មុន 25 តូ សុផល

ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង ៨ និង ៣០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំវិសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង លោកនាយក-រងរដ្ឋបាលខណ្ឌ លោកស្រី អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់-ចៅរងសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ផងដែរ ។

ក្នុងនោះ ក្រុមប្រឹក្សាខណ្ឌ បានធ្វើការពិនិត្យ និងអនុម័ត ជាផ្លូវការលើសេចក្តីព្រាង៖
– របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ រយៈពេល ៣ខែ ឆ្នាំ២០១៩ ។
– តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ តាមរយៈយន្តការច្រកចេញចូលតែមួយ រយៈពេល ៣ខែ ឆ្នាំ២០១៩ ។
-ការបង្កើតគណៈកម្មការទាំង៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ៣ ។
– កិច្ចការផ្សេងៗ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ