ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ ប្រជាការពារ ជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ ភូមិ-សង្កាត់ របស់យើង

3 ខែ មុន 581 តូ សុផល

ភ្នំពេញ៖ អភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា  នាព្រឹកថ្ងៃទី១៦ខែ សីហា  ឆ្នាំ២០១៩ បានថ្លែងថា ក្រុមប្រជា​ការពារ (ភូមិ/សង្កាត់) ​ ជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ-សង្កាត់ របស់យើង ហើយកម្លាំងនេះ​ ក៏ជាសេនាធិការ​ររបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ដើម្បីទប់ស្កាត់រាល់​បទល្មើស ដែល​កើតមានឡើង​ក្នុងមូលដ្ឋាន។

ពិធិសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ហោ វាសនា អភិបាលរងខណ្ឌ លោក កៀង ល័ក្ត អភិបាលរង លោក ស្រី ទេព កញ្ចនា អភិបាលរង មន្ត្រីជំនាញកសរិយាល័យចំណុះ និង ប្រជាការពារ ភូមិ/សង្កាត់ ទាំង៧។

លោក ឃឹម ស៊ុនសូដា បានថ្លែងទៅកាន់កងកម្លាំងប្រជាការពារទាំង៣០៤ នាក់ ដែលបានចូលរួមថា បន្ទាប់ពីយើងបានធ្វើកិច្ចការជាច្រើន សម្រាប់ យើងក៏បានបង្កើតកម្លាំង ប្រជាការពារ សុរបចំនួន៤០៣នាក់ទូទាំង៧សង្កាត់ ហើយនិងត្រូវបំពាក់ឯកសណ្ឋានត្រឹមត្រូវ សម្រាប់ចូលរួម ការពារសន្តិសុខសុវត្តិភាព​ជូនប្រជាពលរដ្ឋ​ ក្នុងមូលដ្ឋានខណ្ឌកំបូលរបស់យើង។

លោកអភិបាល បានបញ្ជាក់ថា កម្លាំងប្រជាការពារយើងត្រូវបំពេញតួនាទីរបស់ខ្លួនដូចជា៖

ទី១ ប្រជាការពារ គឺជាសេនាធិការ​របស់ប៉ុស្តិ៍រដ្ឋបាលនគរបាល   សង្កាត់ បានចូលបម្រើការងារដោយស្ម័គ្រចិត្ត សហការជាមួយកងកម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ពិសេស បម្រើប្រជាពលរដ្ឋឲ្យបានល្អ ពេលមានករណីបទល្មើសផ្សេងៗកើតមានឡើង ប្រជាការពារត្រូវចុះទៅដល់ភ្លាមដើម្បីទប់ស្កាត់រួចរាយការណ៍ ឬ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ទី២ ប្រជាការពារ គឺនៅជាប់ ជាមួយ​ប្រជាពលរដ្ឋជាប្រចាំ ជួយដាស់តឿន អប់រំ ដល់ប្រជាពលរដ្ឋពីបញ្ហាផ្សេងៗ ពិសេសអប់រំដល់យុវជនឲ្យ​នៅឆ្ងាយពពីគ្រឿងញៀន។

ទី៣ ប្រជាការពារ ត្រូវក្តាប់ឲ្យបានពីមុខសញ្ញាណាដែលបានកើតឡើងញឹកញាប់ជាងគេកន្លងមក ឬមុខសញ្ញា​ណាបម្រុងកើតមានឡើងត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ទី៤ ជួយពិនិត្យ និងរាយការណ៍ ពីបញ្ហា ល្បែងស៊ីសង រថយន្តដឹកដី គ្រឿងញៀន ក្មេងទំនើង និងសណ្តាប់ធ្នាប់ អនាម័យ ក្នុងមូលដ្ឋាន។

ទី៥ ប្រជាការពារ យើងត្រូវមានសាមគ្គីផ្ទៃក្នុងល្អ បម្រើប្រជាពលរដ្ឋ​ដោយមិនប្រកាន់និន្នាការអ្វីឡើយ។

សង្កត់ធ្ងន់ក្នុង ពីធីសំណេះសំណាល នេះ លោកអភិបាល ថា និងចាត់វិធានការ ចំពោះអ្នកយកឈ្មោះថ្នាក់ដឹកនាំ ទៅកាង ឬដើរបើកបនល្បែង ជាពិសេស ល្បែងជល់មាន់ ទាំងក្នុងសង្វៀន និង ភ្នាល់តាមអនឡាញជាដើម។

ក្នុងពិធីសំណេះសំណាលនោះដែរ លោកអភិបាលបានផ្តល់នូវថវិកាដល់ប្រជាការពារ ភូមិ/សង្កាត់  ម្នាក់ៗទទួលបាន៥ម៉ឺនរៀល ដែលថវិកាទាំងនេះ ក្រោមការឧបត្ថម ពី  ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ