ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! យុវតីម្នាក់កំពុងអង្គុយមើលទូរទស្សន៍ ស្រាប់តែជនដៃដល់ចាប់អារ ក ស្លាប់ក្នុងថ្លុកឈាម

1 ខែ មុន 299 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានករណីឃាតកម្មបានកើតឡើង១លើកបង្កដោយយុវជនឈាមរាវម្នាក់យកកាំបិតកញ្ចែតអា.កបណ្តាលអោយយុវតីម្នាក់ប្រកាច់ស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ខណៈនារីរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍នៅលើផ្ទះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖នារីរងគ្រោះ ឈ្មោះ អ៊ុន កញ្ចនា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរ ជាសិស្សមានទីលំនៅក្នុងឃុំកើតហេតុ។

ចំណែកឃាតករឈាមរាវ ឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ភ្លាមដោយសារ យុវជនម្នាក់នោះបែកថ្នាំ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួន យកទៅសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕  ដោយ សុខ កុសល

ឃា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!