ព្រឹតិ្តការណ៍ថ្មីៗ

អូសដៃទៅរំលោភក្នុងចំការស្វាយរួចបានមួយថ្ងៃត្រូវសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តកណ្តាល៖ នៅ ថ្ងៃទី១៩.០៥.២០១៦ វេលាម៉ោង ១៩.៥០ នាទី នៅចំណុចកើតហេតុក្នុងដីចំការស្វាយ ខាងក្រោយផ្ទះឈ្មោះ មាំង ផាន ភូមិ កំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្ត កណ្ដាល ។

ជនរងគ្រោះ ឈ្មោះភេទស្រីអាយុ ១៥ ឆ្នាំ ជន ជាតិខ្មែរ មានទីលំនៅ ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កសិករ។
ជនសង្ស័យ ឈ្មោះ លាង បូរិន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ កម្មករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-អាវយឺតពណ៌ស វាលក្លៀក ០១
២-ខោជើងវែងពណ៌ខ្មៅ ០១ មានដេរចេស ពណ៌ផ្កាឈូកនៅនិងជើងខោខាងក្រោម។ ប្រភពថាកាលពីថ្ងៃទី ១៩.០៥.២០១៦ វេលាម៉ោងប្រមាណ ១៧.០០ នាទី ជនរងគ្រោះបានមកចូលរួមក្នុងពិធីមង្គលការបងប្អូន ក្នុងភូមិជាមួយគ្នា។ លុះក្រោយ មក ជនរងគ្រោះបានទៅដើរទៅផ្ទះដើម្បីប្ដូសម្លៀកបំពាក់រួចត្រឡប់មករាំ ក្នុងពិធីមង្គលការវិញ រួមជាមួយមិត្តភ័ក្ត្រ ។ ពេលត្រឡប់មកដល់វិញ កូនក្រមុំ កូនកម្លោះ ក៏បានហៅជនរងគ្រោះ និង មិត្តភ័ក្ត្រ ចូលរួមតុផឹកសីុុជាមួយគ្នា ដោយបានរួមតុរួមជាមួយនិង ជនសង្ស័យផង ។ ក្រោយពីផឹកសីុបានមួយសន្ទុះ ជនរងគ្រោះបាន បបួលឈ្មោះ ថន គីមឡេង ភេទ ស្រី ដែលជាមិត្ត ដើម្បីទៅរកទិញស្ករគ្រាប់មកហូប ហើយនៅពេលនោះដែរ ជនរងគ្រោះបានឲ្យឈ្មោះ ថន គីមឡេង បបួលជនសង្ស័យទៅទិញស្ករគ្រាប់ជាមួយគ្នា។
លុះដល់វេលាកើតហេតុខាងលើ ពេលត្រឡប់មកពីទិញស្ករគ្រាប់វិញ ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏បានចាប់ឱប និងអូសដៃជនរងគ្រោះចូលទៅក្នុងចំការស្វាយ ពេលនោះឈ្មោះ ថន គីមឡេង បានស្ដីឲ្យជនសង្ស័យកុំឲ្យធ្វើបែបនេះ ថែមទាំងបានយករំពាត់ វាយជន សង្ស័យទៀត តែជនសង្ស័យពុំស្ដាប់ រួចជន សង្ស័យ ក៍ចាប់ជនរងគ្រោះចូលទៅក្នុងចំការស្វាយបន្តទៀត ពេលនោះយប់ងងឹត ឈ្មោះ ថន គីមឡេង ក៏បានដើរត្រឡប់មកផ្ទះរៀបមង្គល ការមុនទៅ ចំណែកជនសង្ស័យក៏បានធ្វើសកម្ម ភាព ចាប់សម្រាតខោ និងផ្ដួលនារីរងគ្រោះទៅនិងដី រួចរំលោភសេពសន្ថវៈទៅលើជនរងគ្រោះរហូតបានសម្រេច។
លុះដល់ម៉ោង ២២.៣០ នាទី សមត្ថកិច្ចប៉ុស្ដិ៍ពោធិ៍បាន បានទទួលពាក្យបណ្ដឹងពីម្ដាយជនរង គ្រោះហើយបានទៅដល់កន្លែងកើតហេតុ នៅ ពេលនោះ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។
-រហូតដល់ថ្ងៃទី ២០.០៥.២០១៦ វេលាម៉ោង ១៣. ០០នាទី ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ ស្រាវ ជ្រាវស្វែងរក ចាប់ខ្លួនជនសង្ស័យខាងលើបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីបន្តចាត់ការតាមនីតិវិធី។

imageif (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ