ព្រឹតិ្តការណ៍ថ្មីៗ

ជាងជួសជុលទូរស័ព្ទ បែកគំនិតលក់ថ្នាំញៀន ប៉ូលិស ឃាត់ខ្លួន

1 ខែ មុន 25 tnn_admin

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ ធី អិន អិន អោយដឹងថា កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៣ និង ២៥ នាទី ការិយាល័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សារតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចម្តុំរោងចក្រC៧ ភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យ។

ជនសង្ស័យ ឈ្មោះ ពៅ វាសនា  ហៅ ចាន់  ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ  មានទីលំនៅផ្ទះលេខ៧ ផ្លូវលំ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក

-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១ ថង់តូច

-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១

-ទុយោជ័រឧបករណ៍សម្រាប់ចូកសារធាតុញៀន ចំនួន ០២

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!