ព្រឹតិ្តការណ៍ថ្មីៗ

ដឹកធ្ងន់ហើយ មិនប្រុងប្រយ័ត្នទៀត ធ្លាក់ទូកុងទីន័រ ពីរថយន្ត!

1 ខែ មុន 21 tnn_admin

កំពង់ស្ពឺ​ ៖​ កាលពី​វេលា​ម៉ោង​០៩និង៣៥នាទី​ព្រឹក​នាថ្ងៃទី​១៥​ ខែសីហា ឆ្នាំ២០១៩​ ស្ថិតនៅ​លើផ្លូវជា​តិលេខ៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ ​PK​ 3 និង 600 ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង រថយន្ដមួយគ្រឿង ម៉ាក​ HINO​ ក្បាល​ពណ៌ខៀវ លា​យលឿង​ ពាក់ផ្លាកលេខភ្នំពេញ 3A-​97​0​9 ស​ណ្ដោង​សឺមីរឺម៉ក​ ពាក់ផ្លាកលេខភ្នំពេញ4A​-00​85 ផ្ទុក​កុងទីន័រ​ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅក្រុមហ៊ុនដឹកជញ្ជុន​លុះមកដល់ចំណុចខា​ងលើបានដាច់​សឺមីរឺម៉កចេញពីក្បាល​ធ្លាក់​មកលើផ្លូវជាតិ​ អូសចំងាយប្រមាណ​ប្រវែង៣០ម៉ែត្រ ប៉ុ​ន្តែ​មិនបង្កអោយរងរបួសដល់មនុស្សទេ។

តាមការបញ្ជាក់ពី​ជំនាញ​ចរាចរណ៍​ខេត្ដ​បានឲ្យ​ដឹ​ងថាករ​ណីនេះ​ គឺបណ្ដាលមករថយន្ដសណ្ដោង រឺម៉កនេះមិនត្រួតពិនិត្យបច្ចេកទេស មុនចេញដំ​ណើរ​ ចំណុចខ្វះ​ខាត​គឺ​គន្លឹះ​ធ្ពក់នោះមិនបានចូល​ញាំពេញលេញ​ (មិនរលាស់ ពេលអូសយូរទៅក៍គាំង​ គាប់ជួនផ្លូវមានរលកក៏ផ្ទាត់ហើបចេញតែ​ម្ដង ព្រោះសឺមីរឺម៉កផ្ទុកទំនិញធ្ងន់)។

បច្ចុប្បន្ន ​កំលាំង​នគរបាល​ចរាចរណ៍​ខេត្ដ​ បានធ្វើកា​របញ្ជូនរថយន្ដ និងសឺមីរឺម៉ក ​មកការិយាល័យ​ន​គរបាល​ចរាចរណ៍​នៃស្នងការដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ ដើម្បី​រង់ចាំម្ចាស់ក្រុមហ៊ុនចូលមកដោះ​ស្រាយ​ និងអនុវត្ដន៍តាមគោលការណ៍ច្បាប់​ដោ​យមិនលើកលែង៕

សំណូមពរ​ ដល់​ថៅកែ​រថយន្ត​ គួរតែពិនិត្យរឿងបច្ចេកទេស យានយន្ដ និងតៃកុងឡានផង ​ព្រោះអ្នកខ្លះមិនយកចិត្ដទុកដាក់លើវិធានការការ​ពារសុវត្ថិភាពចរាចរណ៍ទេ​ ចូលរួម​គោរពច្បាប់ច​រាចរ​ណ៍ទាំងអស់គ្នា​ ដើម្បី​អនាគត​កម្ពុជា​…! !

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ