ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តត្បូងឃ្មុំ ស្នើអោយ មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងសួង កែតម្រូវ អត្ថបទរបស់ខ្លួន

1 ខែ មុន 180 tnn_admin

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៖ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១:០០នាទី មានករណីគណនី Facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ភេទប្រុស មានតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសួង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។ បង្ហោះខ្លឹមសារចោទប្រកាន់ទៅលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ថាមិនព្រមចុះហត្ថលេខាបញ្ជាក់លើឯកសារសុំបង់ពន្ធរ៉ឺម៉កចាស់ របស់ឈ្មោះ អើយ សុភា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងលេសតឹងតែងប្រហែងគ្មានលុយក្រោមតុ ហើយបានលោមេប៉ុស្តិ៍លើកហេតុផលរហូត។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសូមបញ្ជាក់ជូនសាធារណៈជនថា លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ មិនមានចេតនា ឬហេតុផលណាមួយមិនព្រមចុះហត្ថលេខាឲ្យលោកស្រី អើយ សុភា នោះទេ ពីព្រោះថាឯកសារនេះមិនទាន់បានសសេរ និងបំពេញ គ្រប់គ្រាន់តាមទំរង់នោះទេ ទើបលោកនាយប៉ុស្តិ៍ស្នើឲ្យលោកស្រី អើយ សុភាព ទៅយកអត្តសញ្ញាណប័ណ្ណ ឬលិខិតណាដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ពីអត្តសញ្ញាណរបស់ខ្លួន និងថតចម្លងដើម្បីរក្សាទុកជាឯកសារតែប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នើឲ្យម្ចាស់គណនី Facebook ហ៊ាង សុភាព ដែលមានម្ចាស់ឈ្មោះ ប៉ែន ឆុន ធ្វើការកែតម្រូវ អត្ថបទរបស់ខ្លួនដែលបានបង្ហោះនោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរជាតិ។ សូមអរគុណ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ