ព្រឹតិ្តការណ៍ថ្មីៗ

ស្ទើររាគនោម បុកចំរថយន្ត អធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ

1 ខែ មុន 72 tnn_admin

ភ្នំពេញ ៖ រថយន្តសាំយ៉ុង មួយគ្រឿង មានចាប់ស៊ីរ៉ែន ឧបករណ៍បំពងសម្លេង ពាក់ស្លាកលេចនគរបាល 2-1515 ដែលគេស្គាល់ថា ជារថយន្តរបស់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បើកបត់ឆ្វេង ដូចឡាន រាស្ត្រ ឆ្លងផ្លូវ ត្រូវបានម៉ូតូកង់បីដឹកក្រណាត់បើកលើផ្លូវអថិភាពជ្រុលទៅបុក ប៉ះបន្តិចបន្តួច តែខាងរថយន្ត ដាច់ខាតត្រូវតែសង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តបើកតាមផ្លូវហាណូយពីជើងទៅត្បូង បើកបរដូចតែឡានរាស្ត្រសាមញ្ញដែរ លុះដល់ចំណុចខាងលើ បត់ឆ្វេងឆ្លងផ្លូវ ត្រូវបានម៉ូតូកង់បី ដឹកក្រណាត់ បើកពីត្បូងទៅជើង លើផ្លូវអថិភាព ហ្វ្រាំងមិនទាន់ជ្រុលទៅបុក ពីទទឹងរថយន្តតែម្តង ពេលចុះមកជាប៉ូលិស ខណ្ឌជ្រោយចង្វារ សូមទោសហើយ កុំនិយាយរឿងមេត្តា ដាច់ខាតត្រូវតែសងរថយន្ត ផ្លូវត្រង់មិនត្រង់អត់ដឹង សំខាន់ម៉ូតូកង់បីមកបុកឡានប៉ូលិស កំពុងឆ្លងផ្លូវ ។

តាមមន្ត្រីនគរបាល ដែលមានវត្តមានក្នុងរថយន្តខាងលើ បានឲ្យដឹងថា គាត់ជានគរបាលខណ្ឌជ្រោយចង្វារ មុនកើតហេតុ បានដឹកជនតុលាកាចោទម្នាក់ទៅដាក់មណ្ឌលបន្សាបគ្រឿងញៀន លុះវិលមកវិញ ធ្វើដំណើរ ក្នុងគោលបំណង ដឹកជនសង្ស័យម្នាក់ទៀត ឆ្ពោះទៅតុលាកា មកដល់ចំណុចខាងលើ ត្រូវបានម៉ូតូកងបីបើកបុកតែម្តង។

អ្នកសាព័ត៌មាន ថតយកតែរូបភាព និយាយ រឿងហេតុ តាមអ្វីជាក់ស្តែង ចំពោះបច្ចេកទេស ខុសឬត្រូវ មានតែសមត្ថកិច្ចទេ រឿងហេតុខាងលើ ទាមទារឲ្យខាងម៉ូតូសង ព័ត៌មានថាតាមនឹងដែរ ។

ករណីច រាចរណ៍កំប៉ិកកំប៉ុកខាងលើ ភាគីរថយន្តដាច់ខាត ត្រូវតែសងគាត់ ទោះជាភាគីខាងម៉ូតូកង់បី អះអាង បើកលើផ្លូវអថិភាពយ៉ាងណាក្តី មិនទទួលយកបានឡើយ ដោយឃើញស្លាកលេខឡាន នគរបាល ចុះមកសុទ្ធតែប៉ូលិស ភាគីខាងម៉ូតូភ័រ ញ័រជើង ចង់រាគនោម មានតែសងទៅខាងប៉ូលិស ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ