ព្រឹតិ្តការណ៍ថ្មីៗ

១រាត្រី ប៉ូលិសក្រុងតាខ្មៅ  បង្រ្កាបក្រុមអ្នកលេងថ្នាំញៀន លក់ និងចែកចាយ ៣ទីតាំងផ្សេងគ្នា…!

1 សប្តាហ៍ មុន 23 tnn_admin

ក្រុងតាខ្មៅ  ៖  ដោយយល់ឃើញពីទុក្ខលំបាករបស់អាណាព្យាបាលមួយចំនួនក៏ដូចជារក្សាបាននូវភូមិឃុំមានសុវត្ថិភាព លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក  ឈឿន  សុចិត្ត ស្នងការរងទទួល ផែនគ្រឿងញៀន បានចាត់អោយ លោក ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ ដាក់កំលាំងល្បាតគ្រប់ច្រកល្ហកនៃភូមិសាស្រ្តក្រុងគ្រប់ពេល ដែលដឹកនាំកំលាំងដោយលោក អនុសេនីយ៏ត្រី ប៉ិច វិសាល  នាយផ្នែកគ្រឿងញៀនក្រុង ហើយបានសហការយ៉ាងស្អិតល្មួតតាមបណ្តាប៉ុស្តឹនានានៃក្រុងតាខ្មៅត្រឹមតែ១រាត្រីក្របួចបាន៣ករណី នៃក្រុមញៀនថ្នាំញៀន លក់ និងចែកចាយ ដែលមានទីតាំងផ្សេងៗគ្នា

ទី១ ចំណុច:ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឃាត់ខ្លួន ១-ឈ្មោះ ឈិន ចាន់ណាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ។ វត្ថុតាងចាប់យក: ១.ម្សៅសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន១១កញ្ចប់តូច។ ២.ទូរស័ព្ទដៃម៉ាក SAMSUNG A10 ពណ៍ទឹកប៊ិចមួយគ្រឿង។

ទី២ មានគ្នា២នាក់ ស្ថិតនៅចំណុច:ផ្លូវលំភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។  ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ១ ឈ្មោះ រិន វ៉ាត់ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន:ស្នាក់នៅក្នុងស្នាក់ការសន្តិសុខភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខផ្សារ។

ទី៣ ស្ថិតនៅចំណុច:ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ ស៊ុយ សាវរី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្ន:ផ្ទះជួលភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ។ សរុប៣ករណីខាងលើថ្នាំញៀនមានចំនួន១៥កញ្ចប់តូច ជក់ជួញដូរ និងចែកចាយ ជនសង្សយ័មានចំនួន៤នាក់។

បើយោងតាមការបញ្ជាក់ពីលោក ស កែវពិសិដ្ឋបានប្រាប់ភ្នាក់ងារសេរីភាព សារព័ត៌មាន យើង ថា  លោក និងបង្រ្កាបករណីគ្រឿងញៀននេះអោយដូចភ្លៀងរលឹម មិនត្រឹមតែ គ្រឿងញៀនទេ ករណីផ្សេងទៀតក៏ដូចគ្នាដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!