ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីពោះធំជាង៦ខែ ធុញទ្រាន់នឹងជីវិត ចង់បញ្ចប់ជីវិត!

1 សប្តាហ៍ មុន 24 tnn_admin

ភ្នំពេញ ៖ ស្ត្រីពោះធំម្នាក់ ជាអនិកជនខ្មែរ-អេស្បាញ មានវិបត្តិ ផ្ទួនៗពេក សុញគំនិត គិតមិនចេញ ចាក់ស្រេះបេះមិនចេញ ធុញទ្រាន់ នឹងជីវិត  បានសម្រេចចិត្ត មកចុះជ្រមុជទឹក សម្លាប់ខ្លួន តែបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ  ប្រាប់ប្រជាការពារ សន្តិសុខ ចុះទៅចាប់ឃាត់បានទាន់ពេលវេលា  និងជួយលួងលោម  នាំកន្លែងមានសុវត្ថិភាព ដើម្បីធ្វើការសាកសួរដំណើររឿង  ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២១:២០នាទីយប់ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ចំណុចមាត់ទន្លេ ជិតកន្លែងព្រះអង្គដង្កា មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងស្ត្រីខាងលើ ជាអនិកជនខ្មែរ-អេស្បាញ មានប្តីជាជនជាតិអេស្បាញ មានកូន៣នាក់ និងមានផ្ទៃពោះជាង៦ខែផង ក្រោយពីទិញដីបង់រំលស់ ចំនួន២កន្លែង អស់លទ្ធភាពបង់ការប្រាក់ ម្យ៉ាងកើតមានបញ្ហាក្នុងគ្រួសារ ផ្ទួនៗពេក សុញគំនិត គិតមិនចេញ ចាក់ស្រេះបេះមិនចេញ ធុញទ្រាន់ នឹងជីវិត  ទេីបមានចេតនាប៉ុនប៉ងចុះទឹក ជ្រមុជសម្លាប់ខ្លួន តែមិនបានសម្រេច ខណៈដែលចុះចូលក្នុងទឹកហើយ ប្រជាការពារ សន្តិសុខឃើញទាន់ចុះទៅចាប់ឃាត់នាំឡើងគោកវិញ ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីពោះធំខាងលើ ដើរបណ្តើរយំរៀបរាប់ ពីខ្សែជីវិតរបស់ខ្លួន ដ៏កំសត់បណ្តើរ ចុះទៅក្នុងទឹកទន្លេ មុខព្រះអង្គដង្កា ឃើញសភាពមិនស្រួល ត្រូវបានសន្តិសុខចុះទៅចាប់ឃាត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!