ព្រឹតិ្តការណ៍ថ្មីៗ

នារីបម្រើការងារ នៅ KTV ប្តឹងប៉ូលិស អោយជួយរក យុត្តិធម៌ផង ករណី លោកជំទប់ឃុំ ត្រពាំងជោ ប្រើអំពើហិង្សា លើរូបនាង

1 សប្តាហ៍ មុន 79 tnn_admin

កំពង់ស្ពឺ ៖ នារីបម្រើការងារ ហាងខារាអូខេ ម្នាក់កើតទុក្ខមិនសុខចិត្ត រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អមលាំង ខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីបុរសម្នាក់ជាជំទប់ទី១ ឃុំត្រពាំងជោរ បានប្រើអំពើហឹង្សា ទះកំផ្លៀងនាង គ្រាន់តែសួរត្រូវការថែមស្រាបៀអត់ កាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅហាងខារាអូខេ “អូរពន្លៅ ហេងហេង  KTV” មានទីតាំងនៅតាមផ្លូវជាតិ៤៤ ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមបណ្តឹងជនបង្កមានឈ្មោះ សន សឹម អាយុជាង៣០ឆ្នាំ ដែលគេស្គាល់ច្បាស់ថាជាជំទប់ទី១ ឃុំត្រពាំងជោ ។ ចំណែកដើមបណ្តឹង ជានារីរងគ្រោះឈ្មោះ ស ស អ អាយុ២៧ឆ្នាំ បំរើការងារនៅក្នុងខារាអូខេយីហោ អូរពន្លៅ ហេងហេង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមនារីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជនដៃដល់ជាជំទប់ទី១ ឃុំត្រពាំងជោរ រួមជាមួយបក្ខពួក សរុប៤នាក់ ជិះរថយន្តឡិចស៊ីស៤៥០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-1069 ដែលជារថយន្តរបស់លោកសន សឹម បានចូលទៅផឹកស៊ីនៅក្នុងហាងខារាអូខេខាងលើ បន្ទប់លេខ៧ ពេលទៅដល់ក៏បានហៅស្រាបៀមកផឹកក្នុងមួយឈុតតម្លៃ២៦ម៉ឺនរៀល ហើយបានហៅនារីៗចំនួន៤នាក់អង្គុយកំដរ ដើម្បីបង្កើនការសប្បាយ ការហូបចុកច្រៀងរាំបន្តរហូតដល់ម៉ោងប្រហែល០៨និង៣០នាទីយប់ដដែល អស់ស្រាបៀ នារីជាជនរងគ្រោះក៏បានសួរនាំទៅកាន់ភ្ញៀវថា(បុរសជាជនដៃដល់ ជំទប់ទី១)ថាបងថែមស្រាបៀរទៀតទេ ដោយឃើញស្រាបៀរអស់ម្តងជាពីរដង ស្រាប់តែលោក សន សឹម បានស្ទុះទៅទះកំភ្លៀងនារីរងគ្រោះខាងលើដែលកំពុងតែអង្គុយកំដរមិត្តភក្តិរបស់គេនោះ ហើយក៏មានការភ្ញាក់ផ្អើលតែម្តង ភ្លាមៗនោះលោកជំទប់ទី១ ឃុំត្រពាំងជោរូបនោះបានហៅឲ្យគិតលុយអស់ចំនួន២៦ម៉ឺនហើយបានឡើងជិះរថយន្ត គេចខ្លួនបាត់ស្រមោលតែម្តង ។

តាមនារីរងគ្រោះដដែលនិយាយបន្តថាភ្លាមៗនោះថៅកែរបស់នាងបានពឹងអ្នកជិតខាងអោយជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋឃុំអមលាំងទាំងយប់តែម្តងដើម្បីអោយសមត្ថកិច្ចជួយរកយុត្តិធម៌អោយនាងទាំងនាងគ្មានកំហុសទាល់តែសោះ ហើយម្យ៉ាងទៀតនាងជានារីភេទទន់ខ្សោយ មិនតែប៉ុណ្ណោះលោកសន សឹម មានតួនាទីជាជំទប់ទី១ឃុំត្រពាំងជោ និងជាអ្នកចេះដឹងចេះច្បាប់ទម្លប់ប្រជាពលរដ្ឋក្នុងភូមិចំនួន២៩ ក្នុងឃុំត្រពាំងជោ មិនក្រោម២ម៉ឺននាក់ឡើយ ដែលស្គាល់រូបលោកសន សឹម នោះហេតុអ្វីបានជាមកធ្វើបាបនាងបែបនេះទៅវិញ មិនសុខចិត្តប្តឹងទាមទារសំណងជម្ងឺចិត្ត ។

ដោយឡែកអ្នកស្រីព្រំ ដានី អាយុ៣៧ឆ្នាំ  ជាថៅកែហាងខារាអូខេខាងលើ  បានអោយដឹងថាក្នុងនាមអ្នកស្រីតែងតែការពារបុគ្គលិករបស់អ្នក បើទោះបីអ្នកនោះមានអំណាចបុណ្យសក្តិធំប៉ុណ្ណាក៏ដោយអ្នកស្រីត្រូវតែការពារជានិច្ច អ្នកស្រីសង្ឃឹមលើនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺនិងជាពិសេសតុលាការខេត្តកំពង់ស្ពឺនិងជួយរកយុត្តិធម៌ដល់នារីរងគ្រោះជាក់ជាមិនខានឡើយ បើទោះបីជាជនដៃដល់ ជាជំទប់ទី១ ឃុំត្រពាំងជោ ក៏ដោយ ការបង្កហិង្សាមកលើនារីរងគ្រោះទន់ខ្សោយនោះ ជាចុងក្រោយអ្នកស្រីធ្វើការសំណូមពរដល់សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលកន្លងមក សម្តេច តែងតែជួយដល់នារីទន់ខ្សោយរងគ្រោះគេធ្វើបាប ហើយសម្តេចតេជោហ៊ុន សែនតែងតែអនុវត្តន៍អភិក្រមទាំង៥ ចំពោះមន្ត្រីរាជការ ខិលខូច លួចមានស្រី ប្រើអំពើហិង្សាទៅលើស្ត្រីទន់ខ្សោយជាដើម ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!