ព្រឹតិ្តការណ៍ថ្មីៗ

 បន្តដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិស្រវឹង ដើម្បី ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក

1 សប្តាហ៍ មុន 26 tnn_admin

ភ្នំពេញ  ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅយប់ថ្ងៃទី១៤  ខែសីហា  ឆ្នាំ២០១៩នេះ បានដាក់គោលដៅ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម  លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  ដើម្បីចុះត្រួតពិនិត្យ  អាវុធជាតិផ្ទុះ  ជាតិស្រវឹង  និងសារធាតុញៀន ជាពិសេស អនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ណែនាំឲ្យពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអស់គ្នា តែបើមិនពាក់មួកសុវត្ថិភាពទេ  សមត្ថកិច្ចនឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខ ទៀតឡើយ រហូតដល់ពេលគាត់ទៅយកមួកសុវត្ថិភាពមកពាក់ ទើបឲ្យបន្តដំណើរទៅមុនបន្ត។ ប៉ុន្តែរយពេលមួយខែចាប់ពីថ្ងៃផ្សព្វផ្សាយ  យុទ្ធនាការ រឹតបន្តឹង ការពាក់មួក សុវត្ថិភាព លើអ្នកធ្វើដំណើរ តាមមធ្យោបាយ ម៉ូតូ  គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២២  សីហា  ឆ្នាំ២០១៩ នេះ គឺមិនមានការផាកពិន័យជាទឹកប្រាក់ឡើយ។

ប្រតិបត្តិការ នេះធ្វើឡើង  បន្ទាប់ពីទទួលបានបទបញ្ជាពី ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ស ថេត  អគ្គស្នងការរង  និងស្នងការនគរបាលរាជធានីភ្នំពេញ  និងឯកឧត្តម ឃួង ស្រេង  អភិបាលនៃគណៈ រាជធានីភ្នំពេញ  និងដោយមានការឯកភាពពី លោក  ពេជ្រ កែវមុនី  អភិបាលខណ្ឌមានជ័យ  បាន ចាត់តាំង លោក  មា  សុភាព  អភិបាលរងខណ្ឌមានជ័យ  ដឹកនាំកម្លាំងចម្រុះ គណៈបញ្ជាការឯកភាព ខណ្ឌ  មានការចូលរួមពី  កម្លាំងនគរបាលចម្រុះនៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ម៉េង  វិមានតារា  អធិការនគរបាលខណ្ឌមានជ័យ  និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ  និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ  សហការជាមួយសង្កាត់  ដឹកនាំដោយ លោក  ឡេង  ចន្ទសុភ័ត្រា  ប្រធាន ប្រជាការពារខណ្ឌ  និងលោលចៅសង្កាត់រង រួមទាំងកម្លាំងប៉ុស្តិ៍  ដឹកនាំដោយ លោក អនុសេនីយ៍ ឯក វុឌ្ឍ  ផូសារវ័ន្ត  នាយប៉ុស្តិ៍ចាក់អង្រែក្រោម ផងដែរ។

ជាមួយគ្នានេះ នៅយប់ថ្ងៃដដែលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចំណាយពេលរយ:ពេល៤ម៉ោង ចាប់ពីម៉ោង៧ រហូតដល់ម៉ោង១១យប់ ដើម្បីចុះត្រួតពិនិត្យផ្ទាល់តាមគោលដៅជាច្រើន ក្នុងការត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលផ្តោតសំខាន់លើការពាក់មួកសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នកអមដំណើរ ការចុះផ្ទាល់នេះដើម្បីអោយកាន់យល់ច្បាស់ពីស្ថានភាពទូទៅរបស់មន្រ្តីក្នុងពេលអនុវត្តការងារ ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ដែលបានខិតខំអនុវត្តការងារទាំងថ្ងៃទាំងយប់ ជាមួយគ្នានោះដែរឯកឧត្តមស្នងការក៏បាននាំយកថវិកាដើម្បីឧបត្ថម្ភតាមគោលដៅនីមួយៗចំនួន ១,០០០,០០០ ( មួយលានរៀល) ព្រមជាមួយអាហារសម្រន់ និងទឹកសុទ្ធផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នា ដោយពាក់មួកសុវត្ថិភាពគ្រប់ពេលដែលបើកបរ និងអមដំណើរ…!  ។

សូមបញ្ជាក់ ផងដែរ កាលពីថ្ងៃអាទិត្យ ៥ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព . ស ២៥៦៣ ត្រូវ នឹង ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង និង ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ដឹកនាំ កិច្ចប្រជុំ ដោយមាន ការចូលរួម ពី លោក លោកស្រី ស្នងការរង អធិការ ខណ្ឌទាំង១៤ រួមទាំង ការិយាល័យ ដែលពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និង ណែនាំទាក់ទងទៅនិង ២ ករណី ផ្សេងគ្នា ដូចខាងក្រោម :

១. អ្នក បើកនិង អ្នកជិះ ម៉ូតូ ត្រូវតែ ពាក់មួក សុវត្ថិភាព ជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួក សុវត្ថិភាពទេ សមត្ថកិច្ច នឹងឃាត់ទុក មិនអោយ បន្តដំណើរ ទៅមុខទៀតឡើយរហូត ដល់ពេល គាត់ ទៅយក មួកសុវត្ថិភាព មកពាក់ ប៉ុន្តែ រយ :ពេលមួយខែ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ  គឺមិនមានការផាកពិន័យឡើយ ។

២. ចាប់ពី ថ្ងៃ ច័ន្ទទី២២ ខែកក្កដា ឆ្នាំ ២០១៩ តទៅ កម្លាំងចំរុះ របស់ការិយាល័យចរាចរណ៍ផ្លូវគោក សហការ ជាមួយ កម្លាំងតាមបណ្តាខណ្ឌ នានា និង ធ្វើការត្រួតពិនិត្យ ជាប្រចាំនៅគ្រប់ ផ្លូវចេញចូល ក្រុង ទៅលើអ្នកបើកបរ និង ព្រូរថយន្តធំ  ដើម្បី ត្រួតពិនិត្យរកសារធាតុញៀន និង ជាតិស្រវឹង បើរកឃើ ញ កម្លាំង  និងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និង ព្រូ យកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន   សូម ក្រុមហ៊ុន ដឹកជញ្ជូន ក៏ដូចជា សមាគមន៍ អ្នក ដឹកជញ្ជូន ទាំងអស់ ចូលរួម សហការ ជាមួយ សមត្ថកិច្ច ដើម្បី កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ អោយមានប្រសិទ្ធភាពខ្ពស់ ។

សម្តេច ក្រឡាហោម ស ខេ ង បាន សរសេរលើ បណ្តាញ សង្គម នៅ ថ្ងៃទី ២ កក្កដា នេះ ថា បងប្អូន ជនរួមជាតិ ជាទី គោរព ! នៅ ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ សូម សម្ដែង នូវ សេចក្ដី ត្រេកអរ ចំពោះ លទ្ធផល ជា បន្តបន្ទាប់   នៃការអនុវត្ត យុទ្ធនាការ រឹត បន្តឹង ការពាក់មួកសុវត្ថិភាព លើ អ្នក ធ្វើ ដំណើរ តាម មធ្យោបាយ ម៉ូតូ ទូ ទាំង ប្រទេស ។ សម្តេច បញ្ជាក់ ថា ៖« ចាប់តាំងពី យើង បាន អនុវត្ត មក ខ្ញុំព្រះករុណា ខ្ញុំ សង្កេត ឃើញ ថា កងកម្លាំង មាន សមត្ថកិច្ច ពិសេស នគរបាល ចរាចរណ៍ ទូទាំងប្រទេស   បាន ខិតខំប្រឹងប្រែង បំពេញភារកិច្ច យ៉ាងសកម្ម គួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការ អប់រំ និង ពង្រឹងការ អនុវត្ត ច្បាប់ ធ្វើ យ៉ាងណា ឲ្យ អ្នកដំណើរ តាម ម៉ូតូ ទាំងអស់ ត្រូវ តែ ពាក់មួក សុវត្ថិភាព ជា ដាច់ខាត » ។

សម្តេច បន្ថែម ថា ទន្ទឹម នឹង នេះ ខ្ញុំព្រះករុណា ខ្ញុំ ក៏ សូម កោតសរសើរ និង អរគុណ ប្រជាពលរដ្ឋ ដែល បាន ចូលរួម អនុវត្ត យុទ្ធនាការ ដ៏ មាន សារៈសំខាន់ នេះ ដើម្បី រក្សា សុវត្ថិភាព ក្នុងការធ្វើដំណើរ និង សូម អធ្យាស្រ័យ ចំពោះ វិធានការ ឃាត់ ម៉ូតូ ទុក ដើម្បី តម្រូវ ឲ្យបងប្អូន ទិញ ឬ រកមួកសុវត្ថិភាព មក ពាក់ ទើប អនុញាត ឲ្យ បន្តដំណើរ ។

ជាមួយគ្នានោះ សម្តេច ក៏សូម អំពាវនាវដល់ សមត្ថកិច្ច នគរបាលចរាចរណ៍ និង ប្រជាពលរដ្ឋ ទាំងអស់ បន្តចូលរួម ក្នុងយុទ្ធនាការ រយៈពេល ១ ខែនេះ ហើយបន្ទាប់ពីបញ្ចប់ យុទ្ធនាការ នេះ សូមបងប្អូនបន្ត អនុវត្តច្បាប់ចរាចរណ៍ ដោយស្មារតី ភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាព យើងទាំងអស់គ្នា »៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!