ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ ឈប់រថយន្តទំនើប កណ្ដាលផ្លូវ បើកទ្វារមិនមើលគេមើលឯង  ប៉ះម៉ូតូ នារីម្នាក់  ដួលបោកក្បាល…

1 សប្តាហ៍ មុន 70 tnn_admin

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  ជនជាតិចិនម្នាក់  បើករថយន្តស៊េរីទំនើបម៉ាក LEXUS RX450h ពាក់ស្លាកលេខភ្នំពេញ  2AE-5068 មកឈប់នៅមុខច្រកចូលណាហ្គា១ បានបើកទ្វារប៉ះម៉ូតូ CLICK ពាក់ស្លាកលេខសៀមរាប 1J-6715  របស់នារីម្នាក់ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់  បែកក្បាលហូរឈាម រងរបួសធ្ងន់  ត្រូវបានកម្លាំងល្បាត ប៉ុស្តិ៍នគរបាល ទន្លេបាសាក់  ជួយហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣៥នាទីយប់ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទល់មុខច្រកចេញចូលណាហ្គា១ ផ្លូវក្រសួងការបរទេស  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

តាមប្រពភពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក  (Honda Click)  ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1J-6715 បើកបរដោយនារីម្នាក់  ទិសដៅពីត្បូងទៅជើង  ក្នុងល្បឿនលឿន ល្មម  លុះមកដល់កន្លែងកើតហេតុ  បម្រុងបើកវ៉ាឆ្វេង  រថយន្តមួយគ្រឿង ម៉ាកលុចស៊ីស LEXUS RX-450h ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AE-5068 បើកបរដោយបុរសជនជាតិចិនម្នាក់  ដែលកំពុងឈប់កណ្ដាលផ្លូវ  ស្រាប់តែបើកទ្វាររថយន្តខាងឆ្វេងប៉ះម៉ូតូ Click ខាងលេី  បណ្ដាលឲ្យដួលម៉ូតូ បោកក្បាលនឹងថ្នល់  បែកក្បាលហូរឈាម រងរបួសធ្ងន់  ត្រូវបានកម្លាំងល្បាត ប៉ុស្តិ៍នគរបាល ទន្លេបាសាក់  ជួយហៅរថយន្តសង្គ្រោះបន្ទាន់ របស់ មន្ទីរសម្រាកព្យាបាល  ហុងហាក់  មកដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ។  ចំណែកឯជនជាតិចិនដែលជាអ្នកបើកបររថយន្តបង្ក  ត្រូវបានលោក  កម្លាំងល្បាត ឃាត់ខ្លួន នាំទៅប៉ុស្តិ៍  ដេីម្បីរងចាំប្រគល់អោយ សមត្ថកិច្ចជំនាញ  ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាល ទន្លេបាសាក់  សហជាមួយសមត្ថកិច្ចផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌចំការមន បានចុះមកធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!