ព្រឹតិ្តការណ៍ថ្មីៗ

លាចាកលោកត្រឹមវ័យ២ឆ្នាំដោយលុងទឹកខណៈម្តាយរវល់ធ្វេីម្ហូប

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ កុមារាអាយុ២ឆ្នាំម្នាក់បានលុងទឹកក្បែរផ្ទះស្លាប់ខណៈម្តាយរវល់ធ្វេីម្ហូប។

ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី០៧.១០.២០១៦ វេលាម៉ោង១០:០៥នាទី ចំណុចភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល
កុមាររងគ្រោះ ដែលស្លាប់ ឈ្មោះ សិលា វិឆ្ឆ័យ ភេទប្រុស អាយុ២ឆ្នាំ មានលំនៅភូមិកោះបៀរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពអោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង០៨:៤០នាទីឈ្មោះពៅ ឈុនណាភេទស្រីអាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជាម្តាយត្រឡប់មកពីផ្សារវិញបានទុកកូនអោយលេងជាមួយក្មេងៗជិតខាងផ្ទះរួចមកធ្វើម្ហូប លុះដល់ម៉ោងខាងលើ ក្មេងៗជិតផ្ទះបានរត់មកប្រាប់ឈ្មោះពៅ ឈុនណាភេទស្រីថាៈមីងកូនមីងឯងលង់ទឹកលឺដូច្នេះម្តាយបានរត់ទៅមើលក៏ឃើញកូនលង់ទឹកមែន ហើយបានចុះស្រង់កូនយកទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ លុះពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់កូននិងស្លាប់បាត់ហើយ បន្ទាប់មកឈ្មោះពៅ ឈុនណាភេទស្រីបានយកកូនរបស់ខ្លួនមកផ្ទះវិញ រួចបានរាយការណ៍ប្រាប់មកប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ពីរឿងហេតុខាងលើ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កំលាំងនគរបាលប៉ុស្តិ៍គគីរ កំលាំងជំនាញកោសល្យវិច្ឆយ័ស្រុកកៀនស្វាយ មេភមិកោះបៀ គ្រូពេទ្យបង្អែកឃុំគគីរ និងក្រុមប្រឹក្សាឃុំគគីរ បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពខាងលើ លទ្ធផលនៃការពិនត្យលើកុមាររងគ្រោះពិតជាស្លាប់ដោយសារលង់ប្រាកដមែន និងបានប្រគល់សពជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

 img_6642 img_6643 img_6644 img_6645

 

 

ព័ត៌មានពាក់ព័ន្ធ