ព្រឹតិ្តការណ៍ថ្មីៗ

លើសពីកំសត់! នាយតាក់សុី បន្ទាប់ពីសឹក អី្វៗក៍អស់រលីងដែរ ទោះជាបានកាងារនៅCTNវិញ ក៍ជាបុគ្កលិកបណ្តែតដែរ អ្វីដែលធ្ងន់ធ្ងរនោះគឺ មានជំងឺប្រចាំកាយ ហើយភរិយា បប្រកាស មិនទទួល ជា​ស្វាមី​​វិញទេ ​

1 ខែ មុន 342 តូ សុផល

ភ្នំពេញ ៖ រឿងរ៉ាវខ្សែ​ជីវិត​នាយតាក់ស៊ី បានក្លាយជាប្រធានបទដ៏សែនក្តីក្តៅគគុក ​សម្រាប់​មហា​ជន ពិសេស​អ្នកប្រើប្រាស់បណ្តាញសង្គម​ហ្វេសប៊ុក ដ្បិត​ក្រោយរូបនាយ ​បានបួសជាព្រះសង្ឃ  ​នៅ​វត្ត​ មួយ ក្នុងខេត្តកំពង់ស្ពឺ ពេលត្រលប់វិញ​ បានបាត់បង់អស់អ្វីគ្រប់យ៉ាង ហើយ​ថ្មីៗនេះ​ក្នុងពេលឆ្លើយឆ្លង រវាងលោក ហេង ឡុង តារាកំប្លែង​ប្រចាំ​ស៊ីប៊ីអេស​ រូបនេះ​ក៏បាន​ប្រាប់ច្បាស់​ថាខ្លួន និងភរិយា បានបញ្ចប់គ្នាទៅហើយ ដែលរឹងរឹតតែធ្វើឲ្យ​អ្នកគាំទ្រ​​កាន់​តែស្លុត​ចិត្ត និងបាន​ដាក់កំហុសទៅកាន់នាងភីម ថាក្រោយពេលប្តីធ្លាក់ខ្លួន​បែរ​ជាបោះ​បង់ចោល​ដូច​សត្វ​ធាតុ​មិនស្រណោះ​គ្រាដើម​បន្តិចសោះបែបនេះ។

ជុំវិញ​ចម្ងល់ និងពាក្យពេចន៍វាយប្រហារ​មិនទុក​ផ្លូវ​ឲ្យ​នាងភីម​យ៉ាងដូច្នេះ​ មុននេះ​ នាង​ក៏បាន​ចេញមុខ​ប្រាប់ទៅសារព័ត៌មានក្នុងស្រុក​មួយ​ឲ្យ​ដឹង​ពីហេតុផល​ឈាន​ដល់​ដំ​ណាក់​​កាល​នាងលែងអើពើ ឈប់ខ្វាយឈប់ខ្វល់ពី​ជីវិត​អតីតស្វាមី​ថា « នាងបាន​លះ​លែង​គ្នា​ហើ​យ តាំងពីមុនពេលទៅបួសម្ល៉េះដោយបានផ្ដិតមេដៃដឹងឮពីគ្រួសារ និងមន្ត្រី​អាជ្ញាធរ​រួចរាល់​អស់ហើ​យ ដោយសារតែចំណងអាពាហ៍ពិពាហ៍​គ្មានអេតា​ស៊ីវិល»។

បន្ថែម​លើនេះ ​តារាកំប្លែងសាច់សខ្ចី​គាប់ភ្នែកកន្លង់ក្មេងចាស់ នាងភីម បានបន្តកកាយ​ទៀត​ថា «ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុដែលធ្វើអោយនាង មិនអាច​ទទួល​យក​នាយតាក់ស៊ីវិញនោះទេ ប៉ុន្តែមកពីនាងអស់សង្ឃឹមនឹងយក​លោកមកធ្វើជា​ស្វាមីម្ដ​ង​ទៀត និងស្ម័គ្រដើរ​ជីវិតរៀងខ្លួន​ ដោយក្នុងរយៈពេលនៃការរួមរស់ នាង និង​កូន​​ប្រុស​ពិបាក​ផ្លូវចិត្តយ៉ាងខ្លាំង ពោល​ពេលលោកចង់ធ្វើអ្វី​ក៏ធ្វើតាមចិត្តចង់​ ដូចមនុស្ស​គ្មានប្រពន្ធ កូន។

លើ​ស​ពីនេះ​ទៀត​ នាងភីម ក៏បានប្រកាស​ជំហរ មិនទទួលយក​នាយ​តាក់ស៊ីជាស្វាមីវិញទេ ប៉ុន្តែ​​នៅ​រាប់អានគ្នា ដោយឡើងចុះទៅមើលលោក និង​អោយ​លោក​ចេញ​ចូលផ្ទះដូចបង​ប្រុស​​ម្ដងម្កាលបានផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ