ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ​! កម្មករ​សំណង់​ម្នាក់ ​​ គៀបជាប់ជណ្ដើរយន្ត​ ស្លាប់

1 ខែ មុន 51 តូ សុផល

រាជធានីភ្នំពេញ​ ៖​ បើ​តាម​បណ្ដាញសារព័ត៌មាន​ក្នុងស្រុកយើង ជាច្រេីនកំពុង​ផ្សាយផ្ទាល់​ជំហាន ​(បឋម)​ មក​ថានៅមុននេះបន្តិច​មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ​ ខណៈដែលកម្មករ​សំណង់​ម្នាក់​ បាន​ស្លាប់គៀបជាប់ជណ្ដេីរយន្ត​ គួរអោយអាសូរ​ ដោយកំពុងដាក់ការសង្ស័យថា​ ​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​៧ ​នៃ​អគា​រសំណង់​យ៉ាងខ្ពស់មួយ​កន្លែង​។

ឧបទ្ទវ​ហេតុនេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​១១ថ្ងៃត្រង់ ថ្ងៃពុធ​ ទី១៤​ ខែសីហា​ ឆ្នាំ២០១៩នេះ នៅ​ចំណុច​ការដ្ឋានសំណង់អាគារខ្ពស់មួយ​ នៅម្ដុំ​បេនឡាន​(ជិតផ្សារសូរិយា) ផ្លូវ១១៨​ សង្កាត់ផ្សារថ្មីទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សំណង់​អគារ​ខុន​ដូ​នេះ ទើប​សាងសង់​បាន​៦ទៅ​៧ជាន់ហេីយ​ ហើយ​មានកម្មករសំណង់​រង​គ្រោះ​ដែល​ធ្លាក់​មក​គៀបជាប់ង​ជណ្ដេីរយន្ត​​នោះ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ​ទេ​។ 

ខណៈពេលនពេះសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការ ត្រួតពិនិត្យ និងសាកសួរធ្វើកំណត់ហេតុ រកមេការនិងម្ចាស់ការដ្ឋាន​ ដេីម្បីធ្វេីការសាកសួរ​មូលហេតុ​ ។ ឯសាកសព​ រងចាំ​កោសល្យ​វិច្ឆ័យ​រួច​ និងធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ