ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស​ខំហៅឡានពេទ្យ​ តែមកបន្លំធ្វើ ជាសាច់ញាតិ​ ហៅកង់បីដឹកទៅយ៉ាងលឿន ការពិតលួចយកទូរស័ព្ទ iPhone X

1 ខែ មុន 962 តូ សុផល

ភ្នំពេញ​ ៖ ឆ្លៀតឱកាសមកបន្លំធ្វើជាសាច់ញាតិ យកទូរសព្ទនារីរងគ្រោះ​ទៅបាត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់​ បែកមុខបែកមាត់អស់មួយចំហៀង បន្ទាប់ពី​គាត់បេីកម៉ូតូមួយគ្រឿង​ Scoopy ពុំមានស្លាកលេខ ក្នុងល្បឿនលឿន​ និងមិនពាក់មួកសុវត្ថិភាព បានជ្រុលទៅបុកម៉ូតូ VIVA ពាក់ស្លាកលេខភ្នំពេញ​ 1O-5247 របស់បុរសជនជាតិវៀតណាមម្នាក់​ កំពុងបេីកឆ្លងបញ្ច្រាសទិស បានពាក់កណ្ដាលផ្លូវ​​​​ បណ្ដាលឲ្យដួល​ទាំងពីរគ្រឿង ។

ភ្លាមៗនោះ​​អ្នកដំណេីរឆ្លងកាត់នោះ រួមទាំង២នាក់ប្ដីប្រពន្ធដែលជិះម៉ូតូ​ TODAY ស្លាកលេខភ្នំពេញ​ 1I-6475 បានហៅកង់បីឥណ្ឌា​មកជួយដឹក​យកទៅមន្ទីរពេទ្យ​ និងមានសមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុដែរ តែ២នាក់ប្ដីប្រពន្ធនោះមិនព្រមរងចាំខាងសមត្ថកិច្ចដែលកំពុងទាក់ទងរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យទេ​ រួចដឹកយកទៅគ្លីនិកចាក់អង្រែ​ ដែលមានចម្ងាយពីកន្លែងកេីតហេតុ ៥០០ម៉ែត្រប៉ុណ្ណោះ​ ពេលទៅដល់បែរជាក្រុមគ្រូពេទ្យមិនហ៊ានទទួល​ទេ ព្រោះពួកគាត់មិនមែនជាសាច់ញាតិ​ ហេីយក្រុមគ្រូពេទ្យមិនដឹងថាដឹកជនរងគ្រោះមកពីណាទៀត​ ទេីបនារីរងគ្រោះនៅមានស្មារតី អាចនិយាយបានក៏ប្រាប់ឲ្យកង់បីឥណ្ឌា ដឹកនាងទៅផ្ទះ នៅមុខមណ្ឌលសុខភាពចាក់អង្រែ​ ពេលទៅដល់​ប្រាប់ក្រុមគ្រួសារនារីរងគ្រោះបានដឹង​ហេីយ ដឹកតាមកង់បីឥណ្ឌាដដែលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រវិញ​ ដេីម្បីជួយសង្គ្រោះ​វិញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោងជិត១១យប់​ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ​ លេីផ្លូវជាតិលេខ២​ ភូមិទួលរកា​១ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ក្រោយមកកម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែ​ក្រោម បានចុះមកដល់​ហេីយបានឆែកមេីល​ក្នុងម៉ូតូ​ Scoopy មានមួកសុវត្ថិភាព​ ១​,​ និងកាបូបមួយ​ មានលុយដុលា្លរ​ ២០ដុល្លារ​ និងលុយខ្មែរ​ជាង៥ម៉ឺនរៀល​,​ ចំណែកទូរស័ព្ទដៃ iPhone 5 មួយគ្រឿងទៀត​ ត្រូវបានអ្នកសារព័ត៌មាន​ ជួយរកលេខទាក់ទងប្រាប់ក្រុមគ្រួសារ​ដែរ​ តែដោយសារតែ​ទៅដល់ផ្ទះហេីយ ក៏បានប្រគល់ជូនបងប្រុសរបស់នារីរងគ្រោះរក្សាទុកវិញដែរ​។ ចំណែកឯទូរស័ព្ទមួយគ្រឿងទៀត​ ម៉ាក Iphone X ត្រូវ២នាក់ប្ដីប្រពន្ធ​ អះអាងថាស្គាល់ជនរងគ្រោះ​ បានយកទៅរក្សាទុកស្មានតែស្គាល់​ ទាក់ទង​ទៅតាមសាច់ញាតិរបស់ជនរងគ្រោះមិនបានប្រគល់ឲ្យជនរងគ្រោះនោះទេ។​ រីឯបុរសជនជាតិវៀតណាម​រងរបួស​មធ្យម​នោះ​ សុំទៅព្យបាលរបួសនៅ​គ្លីនិក​ចាក់អង្រែ​​ តែពេលសមត្ថកិច្ចទៅសួររក​អត្តសញ្ញាណ​ បែរជាមិនឃេីញ​ ។​

ក្រោយមកសាច់ញាតិ​នារីរងគ្រោះ​ បានទាក់ទងសួរសមត្ថកិច្ច​រកទូរស័ព្ទ Iphone X តែសមត្ថកិច្ចថា​២នាក់ប្ដីប្រពន្ធនោះ​ ជាអ្នកយកទុក​ ​ហេីយប្រាប់ថាទុកទាក់ទង​សាច់ញាតិ​ តែមិនដឹងថា​មកបន្លំយកទៅបែបនេះសោះ។ សាច់ញាតិ​ជនរងគ្រោះ​ក៏ទាក់ទងសួរអ្នកសារព័ត៌មានដែលជួយទុកទូរស័ព្ទ Iphone5 ដែរ​ តែគាត់បានប្រគល់ជូនវិញរួចហេីយ។ ទេីបដឹងថាថា​២នាក់ប្ដីប្រពន្ធនោះ​ បន្លំយកទៅបាត់ហេីយ​ ព្រោះមិនឃេីញ​ប្រគល់ទូរស័ព្ទអោយ​សាច់ញាតិ ​ឬនារីរងគ្រោះវិញនោះទេ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម​ សហការជាមួយសមត្ថកិច្ចជំនាញ​ផ្នែកវាស់វែង​ ចុះមកធ្វើកាវាស់វែង​ និងយក​ម៉ូតូទាំងពីរគ្រឿង​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋានខណ្ឌមានជ័យ​ ដេីម្បីរងចាំធ្វេីការដោះស្រាយ​គ្នាពេលក្រោយ៕​ ដោយ: ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ