ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្ដម គួច ចំរើន ផ្តល់ស្នាមញញឹម ដល់កុមារកំព្រា

1 ខែ មុន 12 តូ សុផល

ខេត្តព្រះសីហនុ : ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រានិងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

លោកស្រី សំ ខាន់ឌី នាយិការបុរីកុមារកំព្រាខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន បុរីកុមារកំព្រាទទួលកុមារស្នាក់នៅចំនួន ២៦នាក់ ប្រុស ៥នាក់ ហើយបុរីបានបញ្ជូនកុមារកំព្រាទាំងអស់ចូលសិក្សារៀនសូត្រនៅតាមសាលារដ្ឋដូចកុមារដ៏ទៃទៀតផងដែរ កុមារដែលចេញពីបុរី ៩០ភាគរយ បានទទួលការងារធ្វើ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឱ្យចូលសាលារៀនសូត្រដូចកុមារដ៏ទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឱ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់អ្នកគ្រូក្នុងបុរីហើយ ខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីបុរី ក្មួយៗអាចរកការងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាន នាំយកអំណោយ ឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ មានដូចជា ស្កសរ ៥០គីឡូក្រាម ,អំបិល ៥០កញ្ចប់, ប៉ីចេង ៥០កញ្ចប់, ក្រមា ៥០, កន្សែង ពោះគោ ៣០, ត្រីខកំប៉ុង ២កេសធំ ទឹកសុទ្ធ ៥០កេស ។ ចំពោះអ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល និងកុមារកំព្រាចំនួន ២៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ