ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន

1 សប្តាហ៍ មុន 24 តូ សុផល

បាត់ដំបង៖ យោងតាមបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរង ផែនការងារកម្ចាត់គ្រឿងញៀន ដូច្នេះកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងនៅតែបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនរួមទាំងវត្ថុតាងជាក់ស្តែង។

ជនសង្ស័យសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកអធិការ ឆាង វណ្ណឆៃ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វត្តគរ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

លោកអធិការបានមានប្រសាសន៍ថា៖ជនសង្ស័យឈ្មោះ ជី សារឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ (មិនពិតប្រាកដ) មានទីលំនៅក្នុងភូមិចែងក្រា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន៣ថង់តូច ទូរស័ព្ទដៃ១គ្រឿង និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿនបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!