ព្រឹតិ្តការណ៍ថ្មីៗ

កម្មវិធីពិសាសាច់ជ្រូកដើម្បីបំបាត់ការយល់ច្រលំ​ និងបំផុសស្មារតី ការបរិភោគសាច់ជ្រូកឲ្យមានការកើនឡើងវិញ

3 ខែ មុន 21 តូ សុផល

កំពត: នៅថ្ងៃពុធ ១៤កេីត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤​ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និង ឯក​ឧត្ដម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំមន្រ្តីរាជការ​ កងកំលាំងទាំងបីប្រភេទ​ លោកគ្រូ​ អ្នកគ្រូ​ សិស្ស​ និស្សិត​ អាជីវករ​ ប្រមាណ៤០០នាក់ អញ្ជើញ​ចូលរួម​កម្មវិធីពិសាសាច់ជ្រូកដេីម្បីបំបាត់ការយល់ច្រលំ​ និងបំផុសស្មារតីការបរិភោគសាច់ជ្រូកឲ្យមានការកេីនឡើងវិញ​ នៅរង្វង់មូលទុរេន។

មានប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាសនោះ​ ឯក​ឧត្ដម​ ជាវ​ តាយ​ បានអំពាវនាវដល់ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីដែលបានចូលរួមក្នុងថ្ងៃនេះ​ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពត​ សូមទទួលទានសាច់ជ្រូកជាធម្មតាឡេីងវិញ​ ដេីម្បីលេីកទឹកចិត្តដល់បងប្អូនកសិករយេីង​ ឲ្យខិតខំចិញ្ជឹមជ្រូកបន្តទៀត​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ