ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាង លីដា បន្តចុះកាត់ស្លាកយីហោ និង រុះរើការតាំងលក់រំលោភចិញ្ចើមផ្លូវ

3 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់ស្លាកយីហោ ដែលដាក់ដាំនៅលើចំណីផ្លូវថ្មើជើង ដែលគ្មានច្បាប់អនុញ្ញាត។

បើតាមការបញ្ជាក់ពី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការចុះកាត់ស្លាកយីហោរនេះ ធ្វើឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកអភិបាលរងខណ្ឌ បានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធការចុះរៀបចំសណ្ដាប់ធ្នាប់ និងកាត់ស្លាកយីហោ នៅផ្លូវខាងលើ ក្រុមកាងារបានកាត់ស្លាកយីហោ ដែលដាក់ដាំលើចំណីផ្លូវថ្មើរជើងនៅ នឹងមិនអនុញ្ញាតអោយរថយន្ត ឈប់ចតនៅតាមចិញ្ចើមផ្លូវ គ្មានរបៀបរៀបរយឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលរង បានឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួនធំ បានយល់ដឹង និងយល់ព្រមស្របតាម ការរៀបចំរបស់អាជ្ញាធរ តែក៏មានប្រជាពលរដ្ឋមួយចំនួនតូច ដែលមិនយល់ និងបានជំទាស់ ដូច្នេះ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌ នឹងប្រើវិធានការក្តៅ កាត់ស្លាកយីហោ ដែលសង់ប៉ះពាល់ដល់ចិញ្ចើមផ្លូវ គឺត្រូវកាត់ចោលទាំងអស់ ដោយគ្មានការយោគយល់ឡើយ។

បើតាម លោកអភិបាលរងខណ្ឌរូបនេះ បានបញ្ជាក់ទៀតថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មិនត្រឹមតែធ្វើលើកំណាត់ផ្លូវមួយនោះទេ លោកនឹងបន្តដឹកនាំចុះរៀបចំនៅតាមបណ្តាផ្លូវធំៗ ក្នុងមូលដ្ឋានរបស់លោកបន្តទៀត ឲ្យទាល់តែអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ