ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ស្រាល ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្ត និងម៉ូតូ

1 សប្តាហ៍ មុន 20 tnn_admin

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃនិងម៉ូតូបានកើតឡើង១លើក កាលពីវេលាម៉ោង១៩ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩បណ្តាលអោយជនរងគ្រោះចំនួន២នាក់របួសធ្ងន់និងម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ១៥៩ ចំណុចភូមិបវេល២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនគ្រោះឈ្មោះ ១-ទិត្យ សុភឿត ភេទប្រុស តៃកុងបើកបរគោយន្ត របួសក្បាលធ្ងន់ធ្ងរ ២-ឈ្មោះ ពោន ប៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ បាក់ស្មងជើងស្តាំ ៣-ឈ្មោះ ដូរ វ៉ាន់ដេត ភេទប្រុស អាយុ១៧ បាក់ស្មងជើងឆ្វេង នាក់ទាំងពីមានទីលំនៅក្នុងភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយគោយន្តកន្ត្រៃបត់ឆ្វេងជាហេតុធ្វើអោយជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម C.125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1V-3933 បើកបរស្របទិសគ្នាពីជើងទៅត្បូងជាន់ហ្រ្វាំងមិនទាន់បុកពេញទំហឹងតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាលស្រុកបវេលបានចុះទៅធ្វើការវាស់វែងនិងជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

បច្ចុប្បន្នម៉ូតូនិងគោយន្តកន្ត្រៃត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបវេលរងចាំការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!