ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាំ​ទៀនវស្សា​ បច្ច័យ​បួន​ និង​ទេយ្យវត្ថុ​ ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​ វត្ត​ ឥន្ធញាណ

1 សប្តាហ៍ មុន 17 tnn_admin

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩នេះ​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង​សហការី​ នាំ​ទៀនវស្សា​ បច្ច័យ​បួន​ និង​ទេយ្យវត្ថុ​ ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ឥន្ធញាណ​ (ហៅវត្តក្រោម)​ ទោះជា​មានការមមាញឹក​ ក្នុង​ភារកិច្ច​ការ​ពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ យ៉ាង​ណា​ក៏ដោយ​ លោកស្នងការ​ បាន​ដឹកនាំ​សហការី​នាំ​យក​ទៀន​ព្រះវស្សា​ បច្ច័យ និងទេយ្យវត្ថុ ទៅប្រគេន​ព្រះសង្ឃ​ នៅ​វត្ត​ឥន្ធញាណ​ (ហៅ​វត្ត​ក្រោម)​ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុ​ ដេីម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​បុព្វការី​ជន​ ញាតិ​ការ​ទាំង​ប្រាំពីរ​សណ្តាន​ដែល​បាន​ចែក​ឋាន​កន្លង​ទៅ​ ដេីម្បី​ប្រតិបត្តិ​ តាម​បញ្ញត្តិ​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!