ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូដឹកឈើ ជៀសជង្ហុក ដួលសង្កត់ស្លាប់ភ្លាមៗ

1 សប្តាហ៍ មុន 54 tnn_admin

ខេត្តក្រចេះ៖ ព្រោះក្រពះ ប្រឹងដឹងឈើតាមម៉ូតូ អកុសល ​ ត្រូវឈើសង្កត់ស្លាប់ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០១៩ នៅវេលាម៉ោង​ ១២ និង ០០នាទី​ ថ្ងៃត្រង់​ នៅចំនុចផ្លូវលំត្រពាំងទូក​ ភូមិដូង​ ឃុំឃ្សឹម​ ស្រុកស្នួល​ ខេត្តក្រចេះ។

ប្រភពថា ម៉ូតូដឹកឈើបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលអោយដួល​ ត្រូវឈើសង្កត់ស្លាប់នៅនឹងកន្លែងកេតហេតុ

តែម្តង។ ម៉ូតូដែលជនរងគ្រោះជិះ ម៉ា​ក​ Wave S ពណ៌​ ក្រហម គ្មានស្លាកលេខ​ បើកបរដោយ​ឈ្មោះ​ ឈុន​ ភា​ ភេទ​ ប្រុស​ អាយុ​ ៤០​ ឆ្នាំ​​ ​ជនជាតិខ្មែរ​ មានទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ក្បាលស្នួល​ ឃុំស្នួល​ ស្រុកស្នួល​ ខេត្តក្រចេះ​ ធ្វើដំណើរពីលិច​ ឆ្ពោះទៅកើត​ លុះមកដល់ចំណុចកើតហេតុខាងលើ​ បានជៀស ជង្ហុកភក់​ បណ្ដាលអោយដួលម៉ូតូ​ ត្រូវឈើសង្កត់លើស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ​ ។
វត្ថុតាង​ ​៖​ ម៉ូតូ​ នឹង​ ឈើបានប្រគល់ ជូនបងប្អូនក្រុមគ្រួសារនៃសព​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!