ព្រឹតិ្តការណ៍ថ្មីៗ

កូនចៅ K01 រងការជេរប្រមាថ និង ឆក់យកទូរស័ព្ទពីសំណាក់ បុរសសង្ហារ តែស្រវឹងជោគជាំ!

1 ខែ មុន 2449 tnn_admin

ភ្នំពេញ  ៖ បុរសសង្ហារស្រវឹងស្រា  ជិះម៉ូតូ Scoopy  ទៅបុកគូទ កង់បីឥណ្ឌា   ដែលឈប់ចតស្ងៀមលើផ្លូវ  រង់ចាំដឹកភ្ញៀវចេញពីក្លឹប បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ  ខណៈពេលកំពុងចរចារគ្នា  គាប់ជួនមានអ្នកសារព័ត៌មានម្នាក់  ធ្វើដំណើរឆ្លងកាត់នោះ បានឃើញ  ក៏ចុះទៅសាកសួរក៏ដឹងថាជាគ្រោះថ្នាក់ចរាចរណ៍  ទើបធ្វើការ Live (ផ្សាយផ្ទាល់)  រួចសួរនាំបានតែមួយម៉ាត់  ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ  ស្ទុះទៅចាប់ទាញទូរស័ព្ទពីដៃអ្នកសារព័ត៌មាន  កំពុង  Live នោះ  ទាំង អាការៈស្រវឹង ទ្រេតទ្រោត  រួចយកទៅទុក  ហើយបែរជាមករករឿង ជេប្រមាថ អ្នកសារព័ត៌មានដូចមានក្នុងវិដេអូស្រាប់។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២និង០៥នាទី យប់ រំលងអាធ្រាត្រ  ឈានចូល  ថ្ងៃអង្គារិ៍  ទី១៣ ខែសីហា ឆ្នាំ២០១៩  នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចជិតក្លឹប ប៊្លូឡាញ  ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ  ។

តាមប្រតាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា  ជារៀងរាល់យប់ តែងតែឃើញ កង់បីឥណ្ឌា មកឈប់ចតលើដងផ្លូវ បន្តបន្ទាប់ គ្នា  និងមានរទេះលក់ដូរមកឈប់ដាក់លក់ នៅលើដងផ្លូវមុខក្លឹបនោះក្បែរកន្លែងកើតខាងលើនោះដែរ  លុះមកដល់ម៉ោងកើតហេតុខាងលើ  គេឃើញបុរសម្នាក់  បើកកង់បី ឥណ្ឌា មួយគ្រឿង  ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ  1HO-9573 មកឈប់ចតស្ងៀមចោលនៅ តាមផ្លូវសាធារណៈ  លុះមកដល់ម៉ោងកើតហេតុខាងលើ  ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ  Scoopy មួយគ្រឿង  ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BL-7778 បើកបរដោយបុរសម្នាក់  ទាំងមានអាការៈស្រវឹង ទ្រេតទ្រោត  ធ្វើដំណើរតាមផ្លូវ២៧១  ពីលិចទៅកើត  ខណៈពេលកំពុង បើកម៉ូតូបណ្ដើរ  កាន់ទូរស័ព្ទនិយាយបណ្ដើរ  ខ្វះការប្រុងប្រយ័ត្ន  ក៏ជ្រុលទៅបុកប៉ះ កង់បីឥណ្ឌា ដែលឈប់ចតលើដងផ្លូវ ខាងលើនោះ  បណ្ដាលឲ្យរងការខូចខាត  និងរងរបួស រលាត់ដៃរលាត់ជើង តិចតួច។

ប្រភពបន្ថែមថា  ខណៈពេលកំពុងនិយាយចរចារគ្នា  ចៃដន្យ  អ្នកកាសែតម្នាក់ បានធ្វើដំណើរឆ្លងកាត់ ក៏ប្រទះឃើញ ទើបឈប់ម៉ូតូចុះមកធ្វើការសាកសួរថា  មានរឿងអ្វីបង ប៉ះគ្នាមែន? គ្រាន់តែសួរហើយក៏ បើកទូរស័ព្ទ Live ផ្សាយផ្ទាល់  ដើម្បីសួរនាំដំណើររឿង បានតែមួយម៉ាត់  ស្រាប់តែបុរសសង្ហារម្ចាស់ម៉ូតូ  ដែលស្រវឹងទ្រេត ទ្រោតនោះ  ស្ទុះងើបពីលើម៉ូតូ  មកចាប់យកទូរស័ព្ទ ពីដៃអ្នកសារព័ត៌មាននោះ  រួចបានមក ចង្អុល មុខអ្នកកាសែតម្នាក់រូបនោះ ហើយអ្នកសារព័ត៌មានប្រាប់វិញថាបងកុំចាប់ទូរស័ព្ទខ្ញុំ ប្រយ័ត្ន ធ្លាក់បែក  ហើយខ្ញុំគឺជាអ្នកសារព័ត៌មាន  កំពុងតែ Live ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍  នៅតាមផ្លូវ សារធារណៈ  តែ បុរសសង្ហារស្រវឹងស្រា នោះ  ស្រែកខ្លាំងៗថា “សារព័ត៌មាន ? សារព័ត៌មាន មកខាងណា?” ហើយអ្នកសារព័ត៌មានរូបនោះ  ប្រាប់ទៀតថា  ខ្ញុំធ្វើនៅសារព័ត៌មាន K01 ធ្វើអោយ បុរសសង្ហារស្រវឹងស្រា នោះ កាន់តែខឹងសម្បារ ស្រែកសំឡុតអ្នកសារព័ត៌មាន ដោយពាក្យអសុរោះ ថា ” K01 អាសំរាមនឹង  យកមកធើអី  សំរែៗ”  ទើបអ្នកសារព័ត៌មានរូបនោះ បានទាក់ទងហៅសមត្ថកិច្ច និងអ្នកកាសែតដទៃទៀតចុះមកកន្លែងកើតហេតុជួយអន្តរាគមន៍ផង  ព្រោះមានបុរសសង្ហារស្រវឹងស្រា ជោកជាំ  បើកម៉ូតូមួយគ្រឿងទៅបុក កង់បីឥណ្ឌា  ហើយគាត់ ជិះម៉ូតូ មកឃើញ  ក៏ចុះយកព័ត៌មានតែម្ដង តែបែរជាមកយកទូរស័ព្ទខ្ញុំទៅទៀត ។

បន្តិចក្រោយមក កម្លាំងល្បាតមូលដ្ឋានបានចុះទៅដល់  តែជនដែលស្រវឹងខូចនោះ  បានហុចទូរស័ព្ទអ្នកសារព័ត៌មាននោះទៅអោយ អ្នកបើកបរ កង់បីឥណ្ឌា កាន់  ហើយអ្នកបើកកង់បីក៏ប្រគល់អោយ អ្នកសារព័ត៌មានវិញ  តែអ្នកសារព័ត៌មាន រូបនោះ  ស្នើសុំអោយសមត្ថកិច្ចជួយ នាំជនដែលស្រវឹងនោះទៅប៉ុស្តិ៍  ដើម្បីដោះស្រាយគ្នា ផង ហើយគាត់ក៏ដើរទៅ សុំវិដេអូ ដែល ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ  ថតសកម្មភាព ជេរប្រមាថ ហើយ  ត្រលប់មកវិញ  បាត់បុរសសង្ហារស្រវឹងស្រា  ដោយសមត្ថកិច្ចប្រាប់ថា  ជនដែលស្រវឹងនោះ ដើរចូលក្នុងក្លឹបបាត់ហើយ។

ក្រោយពេលកើតហេតុ  អ្នកសារព័ត៌មាន ដែលរងការ ជេប្រមាថ មើលងាយ  ជេរម្រាយ ពីសំណាក់ បុរសសង្ហារស្រវឹងស្រា នោះ  មានឈ្មោះ ហៅក្រៅ  K98 ដែលជាកូនកៅរបស់ លោក  K01 ឬសារព័ត៌មាន K01 បានត្រឹមទៅប៉ុស្តិ៍ដាក់ ពាក្យបណ្ដឹង  អោយសមត្ថកិច្ច ធ្វើការតាមច្បាប់តែប៉ុណ្ណោះ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ