ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ស្រាល៥នាក់!  រថយន្តសាមុយ បុក រថយន្ត ហ៊ីយ៉ាន់ដាយ

1 សប្តាហ៍ មុន 30 tnn_admin

ខេត្តកំពង់ចាម ៖ នៅលើផ្លូវជាតិលេខ៦  ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាមុយ នៃមន្ទីរពេទ្យស្រុកជើងព្រៃ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានកើតឡើងកាលពីវេលាម៉ោង២១ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជើងព្រៃឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងរវាងរថយន្ដសាម៉ុយរបស់មន្ទីរពេទ្យស្រុកជើងព្រៃ១គ្រឿង ម៉ាកម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចខាងលើបានប៉ះទង្គិចពីក្រោយរថយន្ដ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយការពិនិត្យ និងវាស់វែងឃើញថាករណីនេះ គឺខាងអ្នកបើកបររថយន្តសាមុយ បើកក្នុងល្បឿនលឿន សង្ស័យប្រញាប់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យឲ្យទាន់ពេល ជា អកុលសជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យរបួសមនុស្ស៥នាក់ ស្រាល៣នាក់ និងធ្ងន់២នាក់ និងខូចរថយន្ដ២គ្រឿង ស្រាល១គ្រឿង , ធ្ងន់១គ្រឿង (រថយន្ដសាម៉ុយ) ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន ៖ ១-ឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល ,២-ឈ្មោះម៉ាត់ រសែត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ របួស ស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៣- ឈ្មោះសេត សេណាល់ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ  របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៤-ឈ្មោះហង្ស ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) និង៥- ឈ្មោះសាត សាឡែត ភេទប្រុស អាយុ៣២ឆ្នាំ  មានទីលំនៅរាជធានីភ្នំពេញ  របួសធ្ងន់  (អ្នករួមដំណើររថយន្ដសាម៉ុយ) ។

ចំពោះអ្នករបួសទាំងអស់ ត្រូវសមត្ថកិច្ចចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!