ព្រឹតិ្តការណ៍ថ្មីៗ

ចឹងបានចេះតែបាត់ ស្លាកលេខរថយន្ត តាមពិត ៥នាក់ហ្នឹងសោះ!

1 ខែ មុន 40 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី១៣ សីហា ២០១៩ចាប់ពីម៉ោង១ និង ០០នាទីរំលងអាធ្រាតរហូតដល់ម៉ោង៦ម៉០០នាទីទាបភ្លឺ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន៥នាក់ នៅចំណុចផ្លូវលេខ១៧៨ មុខក្លោងទ្វារចូលវត្តកោះភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួន

ទី១. ឈ្មោះសាត វុត្ថា ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។

ទី២. ឈ្មោះធឿន ប៊ុនថេង ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ។

ទី៣. ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ។

ទី៤. ឈ្មោះឡេង រ៉ាវុធ ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។

ទី៥. ឈ្មោះផើម យ៉ាងភូម ភេទប្រុសអាយុ២២ឆ្នាំជនជាតិវៀតណាមមុខរបរនិងទីលំនៅមិនពិតប្រាកដ។វត្ថុតាងចាប់យកបានរួមមាន

ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២។

ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន។

ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ។

ទិសដៅបន្តកំលាំងយើងកំពុងប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួក សកម្មភាពដែលបានប្រព្រឹត្តកន្លងមកនិងធ្វើការស្រាវជ្រាវរកអ្នកទទួលទិញស្លាកលេខរថយន្ត (ទទួលផលចោរកម្ម) ព្រមទាំងកសាងសំណុំរឿងតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!