ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌសែនសុខ សហការជាមួយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានរៀបចំកិច្ចប្រជុំដាក់ពិន្ទុ លើការងារផ្តល់សេវាផ្ទាល់ខ្លួន

1 ខែ មុន 87 tnn_admin

ភ្ណំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៩ក្រុមការងារ គណនេយ្យភាពសង្គម ខណ្ឌសែនសុខ សហការជាមួយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានរៀបចំកិច្ចប្រជុំដាក់ពិន្ទុ លើការងារផ្តល់សេវាផ្ទាល់ខ្លួន របស់ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក គង់ សាឡន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងលោកស្រីប្រានក្រុមប្រឹក្សា លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមដាក់ពិន្ទុដោយ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការក្នុងអង្គភាពសាលាខណ្ឌ មន្ត្រីរាជការក្នុងការិយាយល័យច្រកចេញចូលតែមួយ នៅក្នុងអគាសាលប្រជុំរួមសាលាខណ្ឌសែនសុខ។

គោលបំណងនៃកិច្ចប្រជុំដាក់ពិន្ទុមានគោលបំណង៣គឺ៖
១.ធានាថាអ្នកផ្តល់សេវាកំណត់បានច្បាស់លាស់អំពីគោលបំណង ផលប្រយោជន៍ និងការអនុវត្តដំណើរការត្រួតពិនិត្យតាមដានដានដោយប្រជាពលរដ្ឋ។
២.អនុញ្ញាតឲ្យអ្នកផ្តល់សេវា ធ្វើការកំណត់វាយតំលៃខ្លួនឯង អំពីការបំពេញភារកិច្ច( អាស្រ័យលើលក្ខណះវិនិច្ឆ័យ)។
៣.អញ្ជើញអ្នកផ្តល់សេវាកំណត់ និងចាត់ការសកម្មភាពអាទិភាពដើម្បីការកែលំអរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!