ព្រឹតិ្តការណ៍ថ្មីៗ

ឡានជាប់ច្រវាក់! ម៉ូតូជិះឡាន ព្រោះតែម្ចាស់!

1 ខែ មុន 29 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩នេះចាប់ពី ម៉ោង០៨,០០នាទី ដល់ម៉ោង១១,០០នាទី​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជាអោយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ​ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក អនុសេនីយ៌ឯក ហែម ចន្ថា តំណាង អធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ តាមបណ្តោយមហាវិថីព្រះនរោត្តម ផ្លូវលេខ១០៨ ផ្លូវលេខ១០៦ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និង ផ្លូវលេខ១៩ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។

ជាលទ្ធផល បានស្ទូចរថយន្តចំនួន០៥ គ្រឿង ម៉ូតូចំនួន ១០គ្រឿង បញ្ជាូនយកមករក្សាទុក នៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំណែនាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ