ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់! យុវជនម្នាក់ជិះម៉ូតូបុករថយន្ដកុងទីន័រ ស្លាប់មួយរំពេច មានជនឆ្លៀតឱកាសយកទូរសព្ទ័បាត់ទៀត

1 សប្តាហ៍ មុន 12 តូ សុផល

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗមួួយរំពេចនៅនិងកន្លែងកើតហេតុខណះ ជិះម៉ូតូក្នងល្បឿនលឿនគោលបំណងដឹកម្ហូបឲ្យភ្ញៀវ តែមិនទាន់ដល់ផងជ្រុលទៅបុករថយន្តកុងតឺន័រមួគ្រឿងពេញទំហឹង ហើយយមានជនឆ្លៀតឱកាសយកទូរសព្ទ័បាត់បន្តែមទៀត។ 

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាកសពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ធួន ឌីណា ភេទប្រុសអាយុ២៤ ឆ្នាំមុខរបរ លក់ដូរ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ 

បើតាមស្ដីរបស់ឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនរបស់គាត់ចេញពីហាងយកម្ហូបទៅឲ្យភ្ញៀវនៅម្ដុំចំការដូរង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានគេតេប្រាប់គាត់ថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់អាយុជីវិតទៅហើយ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដើម្បីជួយសម្រួលចរាចរណ៍បញ្ចៀសការកស្ទុះ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់អូសរថយន្ដនិង រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នាពេលក្រោយ ។ 

ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ខាងនេះកើតឡើងហើយ បែបជាមានជនឈ្លៀតឱកាសមកបន្លំធ្វើជាសាច់ញាតិជនរងគ្រោះយកទូរសព្ទរបស់ជនរងគ្រោះយកទៅបាត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!