ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុន្មានថ្ងៃនេះ ខ្សត់ណាស់ ជិះបញ្ច្រាសតែ ២គ្រឿង ហ្នឹងទេ!

1 ខែ មុន 19 tnn_admin

ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ស្តីពី យុទ្ធនាការ ឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍កម្លាំងសមត្ថកិច្ច តែងអនុវត្តជាប្រចាំ ជាក់ស្តែង នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៩ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង២២:០០នាទីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន២គ្រឿង។

រួមមានៈ

១-  ម៉ូតូចំនួន គ្មាន គ្រឿង។

២- រ៉ឺម៉កម៉ូតូកង់បីចំនួន ២គ្រឿង ។

៣- រថយន្តចំនួន គ្មាន គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី  ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!