ព្រឹតិ្តការណ៍ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបើកកម្មវិធី “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ”

3 ខែ មុន 10 tnn_admin

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចូលរួមបើក និងឧបត្ថម្ភថវិកាចំនួន​ ​២លានរៀល​ ក្នុងកម្មវិធី “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” ដែលកម្មវិធីនេះប្រារព្ធឡើងដើម្បីជួយទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា របស់មន្ទីរពេទ្យកុមារកម្ពុជា។

មានប្រសាសន៍នាឱកាសនោះលោកជំទាវអនុប្រធានបានថ្លែង អំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលជួយសង្គ្រោះកុមារកម្ពុជា រាប់លាននាក់ក្នុងរយៈពេលកន្លងដោយឥតគិថ្លៃ ហើយមន្ទីរពេទ្យនេះអាចដំណើរការទៅបានក៏អាស្រ័យលើ កម្លាំងរួបរួមសាមគ្គីគ្នាដូចថ្ងៃ នេះ ដែលមានចួលរួមយ៉ាងច្រើនកុះករ បង្ហាញពី ភាតរភាព និងសាមគ្កីភាព ដ៏រឹងមាំ ក្នុងការជួយកុមារកម្ពុជាយើង។ លោកជំទាវ ក៏បន្តថា នាឱកាសឆ្នាំក្រោយៗ យើងសង្ឃឹងថា នឹងមានការចូលរួមយ៉ាងច្រើនកុះករដូចថ្ងៃនេះ ដើម្បីបរិស្ថាន និងសុខភាព និងសូមជូនពរបងប្អូនជាសប្បុរសជន សូមធ្វើដំណើរដោយរីក និងប្រកបដោយសុវត្ថិភាព ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ