ព្រឹតិ្តការណ៍ថ្មីៗ

លោក អុី សុខឡេង ថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន កៀងគរវិស័យឯកជន ទិញរថយន្តចំនួន ២គ្រឿង ជូន រដ្ឋបាលក្រុងព្រះសីហនុ

1 ខែ មុន 26 tnn_admin

ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង ថ្លែងថា ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានកៀងគរវិស័យឯកជនទិញរថយន្តចំនួន ២គ្រឿង ប្រគល់ជូនរដ្ឋបាលក្រុងព្រះសីហនុ។

លោក ​បញ្ជាក់ថា រថយន្តទាំង២គ្រឿងនោះ៖

ទី១ រថយន្ត អូស រថយន្ត ចំនួន ១គ្រឿង ប្រើសម្រាប់អូស រថយន្ត ចតគ្មានសណ្តាប់ធ្នាប់លើផ្លូវ ឧបត្ថម្ភដោយ លោកឧកញ៉ា គិត ប៊ុន និងភរិយា។

ទី២ រថយន្ត បែន ចំនួន១គ្រឿង ប្រើសម្រាប់សម្អាតអនាម័យតាមដងផ្លូវ ឧបត្ថម្ភដោយ Sunshine Bay Hotel និង Shujiantianyu Development Co.LTD ( Blue Bay )។

ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមគោរពជូនពរឯកឧត្តម អភិបាលខេត្ត និងសម្បុរសជន មានសុខភាពល្អ ជោគជ័យការងារ និងជោគជ័យមុខរបរអាជីវកម្ម៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ