ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុនចំនួន២​ បានឧបត្ថម្ភរថយន្តបែន ២គ្រឿង​ ជូនដល់ រដ្ឋបាលខេត្តព្រះសីហនុ​ 

3 ខែ មុន 28 tnn_admin

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ សណ្ឋាគារ SUNSHINE HOTEL និងក្រុមហ៊ុន​ SHUJIANTIANYU DEVELOPMENT CO, Ltd(Blue Bay)ប្រចាំខេត្តព្រះសីហនុ បានឧបត្ថម្ភរថយន្ត ២តោនកន្លះ ចំនួន​ន០២គ្រឿង ជូនដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសណ្ឋាគារ SUNSHINE HOTEL និងក្រុមហ៊ុន​ SHUJIANTIANYU DEVELOPMENT CO, Ltd(Blue Bay)បាននាំយករថយន្តបែនទាំង​ ០២គ្រឿងនេះ​ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ ។ ដែលនេះជាសិល្បះចែករំលែករវាងវិស័យឯកជន និងរដ្ឋបាលខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រថយន្តពីរគ្រឿងនេះ នឹងយកមកបំរើការងារតាមការជាក់ស្តែងរបស់រដ្ឋបាលខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ