ព្រឹតិ្តការណ៍ថ្មីៗ

លោកតាម្នាក់ ដេកស្លាប់ ក្នុងតូប សំណាក់ធម៌

1 ខែ មុន 25 tnn_admin

ខេត្តកណ្តាល៖ លោកតាម្នាក់ ដេកស្លាប់ក្នុងតូបសំណាក់ធម៌ សង្ស័យខ្យល់គ  ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យ១១កើត ខែស្រាពណ៌ ឆ្នាំ កុរ ឯកសក័ ព ស ២៥៦៣ ត្រូវនិងថ្ងៃទី ១១ ខែ សីហា
ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៣០នាទី នៅចំណុច ក្នុងតូបសំណាក់ធម៌លេខ ១៣ វត្ដទឹកវិល ហៅវត្ដចុងកោះ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ដ កណ្ដាល។

ជនរងគ្រោះ ឈ្មោះ វឹង វ៉ន ភេទប្រុស អាយុ ៨២ឆ្នាំ ជនជាតិខ្មែរមុខរបរជរា មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្ដ កណ្ដាល។

ប្រភពប្រាប់ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩.៣០នាទី មានក្មេងវត្ដបានឃើញមានមនុស្សស្លាប់នៅក្នុងតូបសំណាក់ធម៌ បានប្រាប់លោកអាចារ្យវត្ត ហើយក៏ បានរាយការណ៍ជូនលោកមេប៉ុស្ដិ៍កោះខែល ។ បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំលោកគ្រូពេទ្យធ្វើការពិនិត្យសាកសព ពុំឃើញមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។

សមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសាខ្យល់គ។ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពីណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ