ព្រឹតិ្តការណ៍ថ្មីៗ

PM ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយខ្ចីម៉ូតូរប់សគេ ហើយយកទៅលក់

1 ខែ មុន 39 tnn_admin

កណ្តាល៖ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងជនរងគ្រោះឈ្មោះ លន ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដែលបានប្តឹងពីឈ្មោះ គី ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានខ្ចីម៉ូតូរបស់ពួកខ្លួនយកទៅបាត់មិនឃើញយកមកសងវិញ។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
កម្លាំងកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ច័ន្ទតារា មេបញ្ជាការរងខេត្ត បានចុះឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់ជាបន្តបន្ទាប់៖
១-ឈ្មោះ គី ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត)។
២-ឈ្មោះ ផាន ឡី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិលេខ.១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនពាក់ព័ន្ធករណី ទទួលផលចោរកម្ម ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៣-ឈ្មោះ អ៊ុត ចំរើន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិលេខ.១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន)។
៤-ឈ្មោះ ឈូក ស៊ីម៉ុច ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួនពាក់ព័ន្ធករណី ផ្តល់ទីតាំង ឲ្យជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
និងឆែកឆេរបន្ទប់ជួលឈ្មោះ ផាន ឡី បានរកឃីញវត្ថុតាងរួមមាន៖
-ម៉ូតូ ០១គ្រឿង (ជារបស់ជនរងគ្រោះ)
-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង
-ប្រាក់ដុល្លា និងប្រាក់រៀលមួយចំនួន។
បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាង ជំនាញ អហ ខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ