ព្រឹតិ្តការណ៍ថ្មីៗ

ផ្ញើសាច់និងខ្លា ! ផ្ញើទូរស័ព្ទ Oppo តម្លៃជិត១ពាន់ដុល្លារ ទៅឲ្យបងប្អូននៅស្រុក  តាមអ្នកបើកតាក់ស៊ី បែរជា……

1 ខែ មុន 101 tnn_admin

ភ្នំពេញ ៖ អ្នកលក់ទូរស័ព្ទម្នាក់ យកទូរស័ព្ទដៃមួយគ្រឿង ម៉ាក Oppo Find-X តម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់រុំស្គុតប្លាស្ទិច ផ្ញើតាមអ្នកបើករថយន្តតាក់ស៊ី យកទៅឲ្យបងប្អូននៅខេត្តស្វាយរៀង តម្លៃផ្ញើ ៥០០០រៀល  ដល់ពេលទូរស័ព្ទសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃទេ ទើបសង្ស័យអ្នកបើកតាក់ស៊ី  យកទូរស័ព្ទស៊ីដាច់ ក៏តាមរកតែមិនឃើញ  តែក្រោយមកបែរជាប្រទះឃេីញ តាមផ្លូវ ក៏ធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩  នៅផ្លូវជាតិលេខ១ ចំណុចមុខផ្ទះលេខ៤ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ពុំ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ជនសង្ស័យឈ្មោះ  ឌៀន សាវង្ស ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី ស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចបានប្រាប់អោយភ្នាក់ងារ TNN ដឹងថា នៅមុនពេលកើតហេតុ  ជនរងគ្រោះបានយកទូរស័ព្ទដៃស៊េរីទំនើប  (Smart Phone) ០១គ្រឿង ម៉ាកOppo Find-X ពណ៌ទឹកសមុទ្រ ដែលមានតម្លៃ ៨៩០ដុល្លារ ដាក់ក្នុងប្រអប់ រុំស្គុតប្លាស្ទិក ពណ៌លឿង រួចយកមកផ្ញើជនសង្ស័យជាអ្នកបើករថយន្តតាក់ស៊ី ក្នុងតម្លៃ ៥០០០រៀល ជាថ្លៃផ្ញើ  យកឲ្យបងប្អូននៅខេត្តស្វាយរៀង រួចជនសង្ស័យក៏យកទូរស័ព្ទពីជនរងគ្រោះទុក។ រហូតដល់ល្ងាចថ្ងៃដដែល ជនរងគ្រោះទាក់ទងទៅសួរបងប្អូនប្រាប់ថា ពុំបានទទួលទូរស័ព្ទដៃនោះទេ រួចជនរងគ្រោះក៏ដើររកជនសង្ស័យ តែមិនឃើញ។

លុះដល់វេលាម៉ោង១១:៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ ដែលជាអ្នកបើកបរ រថយន្ត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ធ្វើការឃាត់ខ្លួន នាំមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរ  និងចាត់ការតាមច្បាប់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យជាអ្នកបើកបរ តាក់ស៊ី  ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី១  ធ្វើរឃាត់ខ្លួនពីបទ  រំលោភលើទំនុកចិត្ត (ទទួលផ្ញើទូរស័ព្ទដៃ មិនយកឲ្យគេ) និងកសាងសុំណំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅ  ដើម្បីចាត់ការបន្តនីតិវិធីច្បាប់  ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!