ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹងប៉ូលិស ចោមចៅ៣ រឿងប្តីប្រើអង្រែ….

1 ខែ មុន 301 តូ សុផល

ភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងស្ថានភាពទុក្ខក្នុងខ្លួន យំសម្រក់ទឹកភ្នែក រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅ៣

កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីលោកប្តី ប្រដាប់ដោយអង្រែឈើ វាយសំពង ទាត់ ធាក់ បណ្តាលឲ្យបាក់ស្មាឆ្វេង កាលពីព្រឹកថ្ងៃទី១២ នេះនៅបន្ទប់ផ្ទះជួលភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ប្តីកំណាចមានឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត ស្រុកស្ទឹងត្រង់ កំពង់ចាម ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះ យាប់ ចិន្តា អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិសំរោង ឃុំបារាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ ។

តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា នាងស្រឡាញ់ យកគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ តែមានមេបាចាស់ទុំសងខាង ដឹងឮ អស់រយៈពេលជាង៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុទើប៨ខែ មិនដែលមានបញ្ហាក្នុងគ្រួសារទេ ទើបតែនៅពេលនេះ នៅយប់ថ្ងៃទី១១ ខែសីហា ម្សិលមិញ ប្តីបានចេញទៅខួបកំណើត គេ បាត់ពេញមួយយប់តែម្តង រហូតដល់វេលាម៉ោង៣ព្រឹក ថ្ងៃទី១២ នេះទើបវិលត្រឡប់មកបន្ទប់ជួលវិញ នាងសួរនាំ ស្តីបន្ទោសរឿង ដើរផឹកសុីដាច់យប់ ទាក់សម្តី កើតទំនាស់ជេរគ្នាទៅមក ឈានដល់លោកប្តី ប្រដាប់ដោយអង្រែ វាយ ទាត់ ធាក់ យកកាំបិតរុញផ្ទប់ក បណ្តាលឲ្យរងបួសធ្ងន់ បាក់ស្មាឆ្វេង រត់ទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ ។

តាមការពិនិត្យផ្ទាល់ស្ត្រីខាងលើរងរបួសធ្ងន់ ឆ្អឹងស្មាខាងឆ្វេង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!