ព្រឹតិ្តការណ៍ថ្មីៗ

យុវជនម្នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ

1 ខែ មុន 35 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង២១ ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើករវាងរថយន្ត(មិនស្គាល់ម៉ាក)និងម៉ូតូហុងដាឌ្រីម បណ្តាលអោយយុវជនម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះ ឈ្មោះ អង់ សុលីប ភេទប្រុស អាយុ២២ឆ្នាំ (ស្លាប់)មានទីលំនៅក្នុងភូមិស្រែអណ្តូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម C 125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩។

លោកស គឹមឡុងអធិការស្រុកមោងឫស្សីបានបញ្ចាក់ប្រាប់TNN យើងថា ៖ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹងបន្ទាប់ពីកម្លាំងរបស់លោកចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួច ប្រគល់សពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ