ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រឿងៗ​ បើកបុកម៉ូតូស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ដួលខ្ទាតទៅលើចិញ្ចើមផ្លូវ​

1 ខែ មុន 58 តូ សុផល

ភ្នំពេញ​ ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់រងរបួស​​ចង្កេះ ចុក​ឆឆ្អល់ឡើងស្រក់ទឹកភ្នែក បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង​តែម្នាក់ឯង ស្រាប់តែត្រូវបានបុរសម្នាក់ ទំនងជាស្រវឹងស្រា​ បើករថយន្តមួយគ្រឿង​ ម៉ាកកាម៉ារី​ ខ្វះការប្រុងប្រយ័ត្ន​ លឿនស្លេវ​មកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួលខ្ទាតទៅលេី​ចិញ្ចេីមផ្លូវ​មុខផ្ទះលក់ចាប់ហួយ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ននៅកន្លែងកេីតហេតុផងដែរ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃសៅរ៍​ ទី១០​ ខែសីហា​ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវលេខ៩៥​ កែងផ្លូវ៣៩០ (មុខផ្ទះលក់ភេសជ្ជៈ​ ស្រីនាង-ស្រីណុច ស្ថិតក្នុងភូមិ៧​ ក្រុុម២៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ 

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារធីនអិនអិនបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីមានផ្ទៃពោះម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1GC-6355 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥​ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកេីតហេតុ ខណៈពេលកំពុងបេីកម៉ូតូយឺតៗ​ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម (CAMRY) ពណ៍ស្ករ​ ពាក់ស្លាកលេខកណ្ដាល 2A-7525 បេីកបរដោយបុរសម្នាក់​ ទំនងជាស្រវឹងស្រា​ បានធ្វើដំណើរស្របទិសមកពីក្រោយ ក្នុងល្បឿនលឿន​ ​ខ្វះការប្រុងប្រយ័ត្ន​ ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ​ បណ្ដាលឲ្យដួលខ្ទាតឡេីងលេីចិញ្ចេីមផ្លូវមុខផ្ទះលក់ភេសជ្ជៈ​យីហោ​ “ស្រីនាង-ស្រីណុច​” និងបណ្ដាលឲ្យស្ត្រីម្ចាស់ម៉ូតូមានផ្ទៃពោះជាង៥ខែ បានរងរបួសនិងចុក​ឆ្អល់​ និយាយមិនចង់រួច​ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយឃាត់រថយន្តបង្កបានភ្លាម​ៗ​ និងជួយសង្គ្រោះបឋម នាំមកអង្គុយលេីកៅអី ហេីយលាបប្រេងកូឡាសិន​ និងណែនាំឲ្យចូលដែលនៅក្បែរនោះ ទេីបបុរសជាប្ដីគ្រាប្រពន្ធចូលទៅ​អោយក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាល​ផងដែរ។ 

បច្ចុប្បន្នក្រោយកេីតហេតុ​ ស្ត្រីរងគ្រោះ​ដែលមានផ្ទៃពោះខាងលេី​ បានទូរស័ព្ទហៅ​សាច់ញាតិ​មកកន្លែងកេីតហេតុ​ ធ្វេីការដោះស្រាយគ្នា​ ជាមួយម្ចាស់រថយន្ត​បង្ក​ ដោយម្ចាស់រថយន្តបានយល់ព្រមចេញសំណងទាំងស្រុង ក្នុងការពិនិត្យផ្ទៃពោះ​ និងថ្លៃលាងរបួសផ្សេងៗ​ ទេីបសាច់ញាតិគ្រានារីរងគ្រោះឡេីងរថយន្តជាមួយម្ចាស់រថយន្ត​ ទៅពិនិត្យនិងព្យាបាលរបួសនៅឯមន្ទីរពេទ្យ​ ដើម្បីបញ្ចប់រឿងផងដែរ​៕​ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ