ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន ហ៊ានវាយទាំងប៉ូលិសនៅក្នុងប៉ុស្តិ៍ទៀត ព្រោះតែ….. 

3 ខែ មុន 29 tnn_admin

ភ្នំពេញ  ៖ បុរសម្នាក់ស្រវឹងស្រា  បើករថយន្ត Range Rover មួយគ្រឿង  ពាក់ស្លាកលេខភ្នំពេញ  2Q-7889 ដឹកប្រពន្ធចេញពីខួបកំណើត  ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៍ខ្មៅ  ស្លាកលេខភ្នំពេញ  2P-9892 បើកបរដោយបុរសម្នាក់  បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង  នៅផ្លូវ១៧៣  មុខហាង ម្លប់ស្វាយ៩៩ ហេីយមិនព្រមដោះស្រាយគ្នាទេ  បានបើកគេចចេញទៅដល់ជិត ស្ថានទូត ចិន  ជនរងគ្រោះក៏តាមទាន់ វិញ  បែរជាឈ្លោះប្រកែកគ្នា  បើករថយន្ត ថយក្រោយបម្រុងបុក ទៀត   រហូតត្រូវបានសមត្ថកិច្ចចុះមកនាំខ្លួនទៅប៉ុស្តិ៍ធ្វើការសាកសួរ តែម្ចាស់រថយន្ត Range Rover ចិត្តខ្លាំងដូចខ្លា  វាយទាំងមេប៉ុស្តិ៍និងប៉ូលិសម្នាក់ទៀត  បណ្ដាលឲ្យរបួសថែមទៀតផង  ទើបត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន វាយខ្នោះ  បញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន  ទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈានដល់កើតមានហិង្សានេះកើតឡើងកាលពីវេលាម៉ោងជាង២ទាបភ្លឺ  ឈានចូលថ្ងៃអាទិត្យ  ទី១១ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចមុខហាង ម្លប់ស្វាយ៩៩  ផ្លូវលេខ១៧៣  ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុ មានរថយន្ត ស៊េរីទំនើបមួយគ្រឿង  ម៉ាក  Range Rover ពណ៍ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ  2Q-7889 ដឹកប្រពន្ធចេញពីខួបកំណើត  ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៍ខ្មៅ  ស្លាកលេខភ្នំពេញ  2P-9892 បើកបរដោយបុរសម្នាក់  បណ្ដាលឲ្យ រងការខូចខាតទាំងពីរគ្រឿង  នៅចំណុចទល់មុខហ្នឹងហាងម្លប់ស្វាយ៩៩ ផ្លូវ១៧៣ ហើយពេលនោះរថយន្ត Range Rover មិនបានឈប់ធ្វើការដោះស្រាយគ្នាទេ ហើយក៏បើកចេញកន្លែងនោះ ធ្វើឲ្យម្ចាស់រថយន្ត Lexus ដេញតាមមកដល់ចំណុចជិតដល់ស្តុបស្ថានទូតចិន ក៏កាក់រថយន្តនោះអោយឈប់ ដើម្បីនិយាយគ្នា បានក្លាយជាអំពើហិង្សាច្រឡោតកោងកាច សំឡុតទៅលើភាគីម្ខាងទៀត ស្ទើស៊ីសាច់ហុតឈាមប្រកែកគ្នាតឹងសរសៃក បុរសដែលជាអ្នកបើករថយន្ត Range Rover ក៏បានប្រើហិង្សាទៅលើអ្នកបើករថយន្ត Lexus តែក៏បានមិត្តភ័ក្តរបស់ម្ចាស់រថយន្ត  Range Rover មកជួយឃាត់ដែរ  បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ចោមរោម ពេញផ្លូវ  បែរជាម្ចាស់រថយន្ត Ronge Rover មិនដឹងជាអាងខ្នងអំណាច ឬឈាមខ្លាចូលខ្លួនយ៉ាងណាទេ គឺកម្រោលចូល ស្រែក គំហក ប្រមាថមើលងាយជនរងគ្រោះ ទាំងសមត្ថកិច្ច និងអ្នកដំណើរ ព្រមទាំងក្រុមអ្នកសារព័ត៌មានផងដែរ  រហូតដល់សមត្ថកិច្ចនាំខ្លួនទៅកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនិងធ្វើកំណត់ហេតុស្តាប់ចម្លើយ។

ប៉ុន្តែជនបង្ក នៅតែមានចរិកឆេវឆាវ កោងកាច  មិនស្ដាប់ការ សម្របសម្រួលរបស់សមត្ថកិច្ច ឡើយ ដោយសារ ទម្លាប់កោងកាចរបស់អ្នកបើកបររថយន្ត Range Rover ផងនោះ ស្រាប់តែកាន់យកក្រដាសកំណាត់ហេតុរបស់សមត្ថកិច្ចបាំងមុខ  ពេលសមត្ថកិច្ចទាញយក ស្រាប់តែ កញ្ឆក់ ហែកចោល  ទើបមេប៉ុស្តិ៍  ទះមួយដៃទៅ ព្រោះទង្វើនេះ មិនគោរព សមត្ថកិច្ចមូលដ្ឋាន សោះឡើយ  ភ្លាមនោះបុរសវ៉ែនតា ស្ទុះលោតមកវាយលោកមេប៉ុស្តិ៍មួយដៃ  និងសមត្ថកិច្ចម្នាក់ទៀត របួសបែកមាត់ដែរ ទើបបង្កហិង្សាដល់សមត្ថកិច្ច បើកការឃាត់ខ្លួន  ដោយចាប់ជនដែលជនដែល កោងកាច  មិនខ្លាចអ្នកណានោះ  ផ្អើលពេញប៉ុស្តិ៍ ហើយក៏មាន សាក្សីខ្លះ ទ្រាំមិនបាន  ដាក់មួយដៃមួយជើង ទៀតទៅ  ។ តែទោះបីជាយ៉ាងណា សមត្ថកិច្ច មិនបណ្ដោយឲ្យ អ្នកដទៃណា ប្រើហិង្សាលើជនខាងលើនេះ  ដោយសេរីនោះទេ  ព្រោះសមត្ថកិច្ចព្យាយាម រារាំង  និងការពារ ជនខាងលើនោះ  ទោះជាត្រូវជននោះ  ប្រមាថ ជេរដាក់បណ្តាសារ អំនួត សើច ឌឺ ចំអកឡកលើយ តាំងពីកន្លែងកើតហេតុ រហូតមកដល់ស្នាក់ការប៉ុស្តិ៍ និងរហូតដល់ខាងក្រៅប៉ុស្តិ៍ក៏ដោយ  ដែលធ្វើអោយអ្នកឃើញហេតុការណ៍គ្រប់គ្នា  ចាត់ទុកជនរូបនេះជាមនុស្សគ្មានសីលធម៍ និងសូមអោយសមត្ថកិច្ចបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ កុំយោគយល់ ឬត្រូវខ្លាចរអែង និងវប្បធម៍អន្តរាគមន៍ណាមួយឡើយ ខណៈប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់។

មតិប្រជាពលរដ្ឋខ្លះបានលើកជាចម្ងល់ដោយការហួសចិត្តថា ៖ ប្អូនប្រុសពិតជាកាចមែន បង្កហិង្សាខាងក្រៅហើយ  ចូលដល់ប៉ុស្តិ៍តដៃសមត្ថកិច្ចទៀត។ សំខាន់គំរាមសមត្ថកិច្ចទាំងមុខញញឹមស្រស់”។ បច្ចុប្បន្នក្រោយពេលកើតហេតុ   សមត្ថកិច្ចមូលដ្ឋាន បានវាយខ្នោះ បញ្ជូនទៅ អធិការនគរបាលខណ្ឌចំការមន ដើម្បី វាស់ជាតិអាកុល  និង ពិនិត្យ មេីលរកសារធាតុញៀន  ដើម្បីបន្តនីតិវិធីផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ