ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ ទីទាល់ក្រ ចំនួន ៥៣គ្រួសារ នៅក្រុងប៉ៃលិន ទទួលអំណោយពីអាជ្ញាធរខេត្តប៉ៃលិន

1 ខែ មុន 31 tnn_admin

ប៉ៃលិន៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត អមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងព្រមទាំងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥៣គ្រួសារ ក្នុងសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកត្តម ផាន់ ចានធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការចែកអំណោយនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកំពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត បើទោះបីជាអំណោយទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់បងប្អូនអោយធូធាជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការនែនាំរបស់មន្ត្រីជំនាញ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័នលើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ជាក់ស្តែងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មានពីមូលដ្ឋានមកថា៖ មានប្រជាពលរដ្ឋទីទាល់ក្រខ្វះខាតស្បៀង ឯកឧត្តមក៍ដឹកនាំក្រុមការងារ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយជីវភាព និងទុក្ខលំបាក់របស់ពួកគាត់បានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ ។

សូមបញ្ជាក់ថា៖ ក្រៅពីការឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥៣គ្រួសារ ក្នុងនោះភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ចំនួន ៣៨គ្រួសារ និងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ចំនួន ១៥គ្រួសារ ហើយឱកាសនោះផងដែរ ឯកឧត្តមអភិបាលក៍បានដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយផ្តល់អណ្តូងស្នប់ទឹកស្អាតចំនួន ១ និងឯកសណ្ឋានប្រជាការពារភូមិចំនួន ១០កំផ្លេរផងដែរ។
ញ៉ឹប បូរី ប៉ៃលិន 10-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ