ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនមន្ត្រីបញ្ជាការដ្ឋានកងទ័ពជើងអាកាសម្នាក់ តាមដីការបស់តុលាការ រឿងឆបោកប្រាក់ ក្នុងការរត់ការចូលធ្វើទាហាន

1 ខែ មុន 420 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនស្ត្រីម្នាក់ជាមន្ត្រីបញ្ជាការដ្ឋានកងទ័ពជើងអាកាសតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខៀវ ផល្លា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្នស្ត្រីចោទកំពុងស្ថិតក្រោមចំណាត់ការរបស់លោក យិច ឈាណាវី ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្រេចថាឃុំខ្លួន ឬមិនឃុំខ្លួនជាបណ្តោះអាសន្ន។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ត្រីត្រូវចោទមានឈ្មោះ ម៉ី ផានិត អាយុ ៤៤ឆ្នាំ មានតួនាទីជាជំនួយការសម្ភារ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានទីលំនៅផ្ទះលេខ១០៣ ផ្លូវលេខ០៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីត្រូវចោទឈ្មោះ ម៉ី ផានិត បានប្រើប្រាស់តួនាទីរបស់ខ្លួននៅក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើរបោកប្រាស់លុយពីជនរងគ្រោះ ដែលចង់ចូលធ្វើមន្ត្រីយោធា ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ជិត២០នាក់ ក្នុងទំហំទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ