ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា : ត្រៀមកម្លាំង២៤ម៉ោង ក្នុងការអន្តរាគមន៍ ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់

1 ខែ មុន 174 តូ សុផល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ សីហា ឆ្នាំ២០១៩ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌ បន្ទាប់ពីបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាពិនិត្យការឈូសឆាយ រំដោះចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៤ រួចមកក៏ បានបន្តចុះជួបជាមួយចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមន្រ្តីសង្កាត់ ពាក់ព័ន្ធទាំងអស់ក្នុងសង្កាត់បឹងធំ ដើម្បីត្រៀមបង្កា ទប់ស្កាត់ជំនន់ទឹកភ្លៀង កុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជូនដំណឹងដល់បងប្អូន ដើម្បីរៀបចំសម្ភារៈផ្សេងៗ ក៏ដូចជារកទីទួលសុវត្ថិភាពឲ្យបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌ បានជម្រុញឲ្យ ចៅសង្កាត់ មេភូមិ មេប៉ុស្តិ៍ និងប្រជាការពារ ទាំងអស់ត្រូវតាមដានបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោត និងយកចិត្តទុកពីបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទជាពិសេស ល្បែងប្រជល់មាន់នៅតំបន់នេះ និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាបង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនឲ្យបានល្អប្រសើរ។

លោក​ ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ទៀតថា ចំពោះល្បែងប្រជល់មាន់នេះប្រសិនបើឃើញបងប្អូនណាដែលកាន់កន្រ្តងដាក់មាន់ បើចាប់បានលោកនឹងឆែកដកហូតមាន់តែម្ដង។ ហើយចំពោះបញ្ហាបងប្អូនអាជីវករដែលលក់ដូរតាមដងស្ទឹងត្រូវបង្កើនការយកចិត្តទុកដាក់ បញ្ហាអនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពនៅទីតាំងលក់ដូរផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!