ព្រឹតិ្តការណ៍ថ្មីៗ

ចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) បានចំនួន ០៣ទីតាំង

1 ខែ មុន 122 តូ សុផល

ភ្នំពេញ: ដោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋផ្ទាល់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់ នៅថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាកការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំអនុវត្តដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានចុះបង្រ្កាបទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់(ហ្គេមបាញ់ត្រី) បានចំនួន ០៣ទីតាំង ក្នុងនោះមាន៖
១-ផ្ទះលេខ២៣៧៦E១ ផ្លូវលេខ៤៥ ក្រុម២២៤ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន ០២គ្រឿង និង កៅអីជ័រចំនួន ០៥ ។
២-ផ្ទះគ្មានលេខ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន ០១គ្រឿង និងទូហ្គេមបៀចំនួន ០៦គ្រឿង និងកៅអីជ័រចំនួន ០៣ ។
៣-ផ្ទះលេខ៦៦E០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដកហូតបានទូហ្គេមបាញ់ត្រីចំនួន ០៣គ្រឿង និងកៅអីចំនួន ០៥ ។
សម្ភារៈដែលបានធ្វើការដកហូតមាន៖ ទូហ្គេមបាញ់ត្រីចំនួន ០៦គ្រឿង, ទូហ្គេមបៀចំនួន ០៦ទូ និងកៅអីមួយចំនួន ហើយបច្ចុប្បន្នកម្លាំងយើងយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

រដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលើកឡើងនូវសំណួរ សំណើរ សំណូមពរ និងសេចក្តីរាយការណ៍ផ្សេងៗពាក់ព័ន្ធនឹងបាតុភាពអសកម្មនានា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន មករដ្ឋបាលខណ្ឌ តាមគ្រប់មធ្យោបាយ ។

ការចូលរួមពីបងប្អូនប្រជាពលរដ្ឋ គឺជាកត្តាដែលមិនអាចខ្វះបាន ហើយរដ្ឋបាលខណ្ឌ នៅតែបន្តខិតខំសម្របសម្រួល ដោះស្រាយគ្រប់បញ្ហាទាំងអស់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់សេវា ទាំងសេវារដ្ឋបាល និងសេវាសន្តិសុខសង្គមឲ្យ បានលឿនបំផុត និងប្រកបដោយតម្លាភាព ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!