ព្រឹតិ្តការណ៍ថ្មីៗ

សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន! ទឹកស្ទឹងសង្កែកំពុងឡើងដល់ចំណុចប្រកាសអាសន្នហើយ….

1 ខែ មុន 20 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមដងស្ទឹងសង្កែត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះខណះនេះទឹកឡើងដល់កម្ពស់ជាង១៣ម៉ែត្រនិងកំពុងហូរខ្លាំង។

យោងតាមស្ថានភាពទឹកជំនន់ដែលលិចលង់ក្នុងស្រុកសំឡូតជាតំបន់ព្រៃភ្នំ ជាប់ព្រំដែនកម្ពុជាថៃ កាលពី៥ថ្ងៃកន្លងមកនេះមានផ្ទៃមេឃស្រទុំ ពពកខ្មៅ លាយឡំដោយខ្យល់កន្ត្រាក់ រហូតមកដល់ថ្ងៃនេះ លំហូរទឹកបានមកដល់ក្រុងបាត់ដំបងយ៉ាងកំហុក។

ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនាបស្ថិតក្នុងស្រុកឯកភ្នំ និងតំបន់ជាប់បឹងទន្លេសាបគប្បីត្រៀមទូក ស្បៀង ជាសវាងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះសូមមាតា បិតា កុំធ្វេសប្រហែសអោយសោះចំពោះកូនចៅ តូចៗ កុំអោយមានការស្លាប់ដោយសារលង់ទឹក ឬសត្វអសិរពិស៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!