ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសខណ្ឌទួកគោក ចាប់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

2 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨ និង ១០នាទី កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រា ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦០ ផ្លូវ លេខ៣៣៦ ក្រុមទី៤១ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ជា គឿន ហៅ ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន: ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរី2019 ពាក់ស្លាកលេខ ភ្នំពេញ 1HJ-1010 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8144390 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឈ្មោះ  ជា គឿន ហៅ ឌី លួច) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  ។

ជនរងគ្រោះ ឈ្មោះ គឹមឡេង  សុវណ្ណឌីម៉ង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិកភូមិ១៣ សង្កាត់បឹងសាឡាង ស្នាក់នៅផ្ទះលេខ៦០ ផ្លូវ លេខ៣៣៦ ក្រុមទី៤១ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយសមត្ថកិច្ចធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផល មានភាព វិជ្ជមាន ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះនៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ